កំហុសបច្ចេកទេស!! ហេតុការណ៍ភ្ញាក់ផ្អើលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាទៅដងប្រេងនៅប្រឡាយមួយនៅក្រុងព្រះសីហនុ…
ព្រះសីហនុ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាពលរដ្ឋបាននាំ គ្នាទៅដងយកប្រេង ដែលហូរចេញតាមប្រឡាយស្របតាមផ្លូវជាតិលេខ៣ជិតប្រជុំជនវាលរេញ ក្នុងភូមិបឹងវែង ឃុំវាលរេញ នៅវេលាថ្ងៃត្រង់ ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩នេះ។
បើតាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយ ដឹងថា ប្រេងដែរហូរចេញមកនោះ គឺដោយសារថារធ្លាយស៊ីទែនប្រេងចេញពីស្ថានីប្រេងមួយកន្លែងនៅជាប់នឹងសួនច្បារររង្វង់មូលវាលរេញប្រមាណជាង៣០០ម៉ែត្រ ។ ចំណែកម្ចាស់ស្ថានីយ៍ លីរត្ន័នៅផ្សារវាលរេញប្រាប់សមត្ថកិច្ចថា ប្រេងនេះជាប្រេងម៉ាស៊ូត មានចំនួនប្រមាណជាង៣ ០០០លីត្រ ធ្លាយចេញពីស៊ីទែនស្តុកនៅក្នុងស្ថានីយ៍ ដោយសារបញ្ហាខុសបច្ចេកទេស៕
ប្រភព៖ khosja