បវរកញ្ញាឯករដ្ឋ California ដើមកំណើតខ្មែរ បានចូលគាល់សម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
តាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Royal du Cambodge បានធ្វើការបង្ហោះថា៖ «សម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងបវរកញ្ញាឯករដ្ឋ California ដើមកំណើតខ្មែរ»។
គួរបញ្ជាក់ផងដែរថា ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន បវរកញ្ញាឯករដ្ឋ California ដើមកំណើតខ្មែរ លោកស្រី Jacqueline Bhagavan និងក្រុមគ្រួសារ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។