នារីពីឡុតកម្ពុជាដំបូងគេ!! ព្រោះតែតាមចាប់ក្តីស្រម៉ៃបានធ្វើអោយគាត់ក្លាយជានារីអាកាសយានិកខ្មែរទី១…
កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ចំពោះលទ្ធផលដែលនាងទទួលបានពីការប្រឡងនោះគឺចិន្តា បានបញ្ចប់ការហ្វឹកហាត់ និង រៀនសូត្របានជោគជ័យ ហើយក៏បានត្រលប់មកប្រទេសវិញដែរ ចិន្តាកំពុងហ្វឹកហាត់ការងារជាពីឡុត នៅក្រុមហ៊ុនអាកាស ចរណ៍ក្នុងស្រុកមួយ ។
បន្ទាប់ពីទទួលបានភាពជោគជ័យនៅលើវិស័យដែលខ្លួនស្រឡាញ់និងជាក្តីស្រមៃដែលមានតាំងពីក្មេងមកហើយនោះគឺនាងបានប្រាប់ពីអារម្មណ៍របស់នាងឲ្យដឹងថា ៖ អារម្មណ៍ដែលកាន់ចង្កូតបញ្ជាយានដ៏ធំមួយនេះពិតជាអស្ចារ្យណាស់” ហើយនាងក៏ចង់បង្ហាញឲ្យមហាជនបានដឹងថា មនុស្សស្រីក៏អាចធ្វើការងារនេះបានដែរ! ។ ប៉ុន្តែចិន្តា ក៏បានជំរុញទឹកចិត្តឲ្យយុវជន យុវនារីខ្មែរដែលមានសមត្ថភាព និង លទ្ធភាព គួរពិចារណាជំនាញមួយនេះផង ព្រោះបើប្រៀបធៀបទៅប្រទេសផ្សេងទៀត
នេះអាចជារឿងដល់អស្ចារ្យមួយសម្រាប់នារីម្នាក់នេះ ដែលខំប្រឹងដើម្បីក្តីស្រម៉ៃរបស់ខ្លួន។ កញ្ញា ចិន្តា បានធ្វើការខិតខំប្រឹងប្រែងពីនារីអាកាសចរណ៍ម្នាក់ រហូតក្លាយខ្លួនទៅជានារីអាកាសយាននិកខ្មែរទី១។
ក្នុងនោះបើតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Sreymom Kong បានសរសេរថា “ចិន្តា ដូរី ក្នុងរូបភាពនេះ បានរម្លឹកខ្ញុំនៅពេលដែលបងបានបង្រៀនខ្ញុំឱ្យឆុងកាហ្វេ ។ ហើយឥឡូវនេះ រំលងបាន៤ឆ្នាំ បងអាចបើកយន្តហោះបាន ។ ខ្ញុំពិតជាមានមោទកភាពចំពោះបងណាស់ ហើយពេលនេះខ្ញុំចង់ឱ្យបងបង្រៀនខ្ញុំឱ្យបើកយន្តហោះដូចគ្នា ។ នារីនារីអាកាសយាននិកខ្មែរទី១”៕
ប្រភព៖ kbn