មន្ត្រីល្អនៅកម្ពុជា!! លោក ឯកឧត្តម គួច ចំរើន ជួយរុញរទេះ ប្រជាពលរដ្ឋ កំពុងជាប់ផុង ខណៈពេលលោកចុះពិនិត្យមើលផ្លូវ ក្នុងក្រុងព្រះសីហនុ…
ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើឲ្យមហាជនមានការពេញចិត្តយ៉ាងខ្លាំង ក្រោយពីបានទៅកាន់តំណែងថ្មីនៅខេត្តព្រះសីហនុ ។ នៅក្នុងការគ្រប់គ្រង ដឹកនាំ របស់លោក បានពិតជាធ្វើឲ្យមហាជន មានភាពទុកចិត្ត និងគាំទ្រយ៉ាងខ្លាំង ចំពោះបញ្ហាដែលលោកបានដោះស្រាយ នាពេលកន្លងមក។
ការទទួលបានការស្វាគមន៍នេះ ក៏ព្រោះតែលោក ស្រលាញ់ប្រជារាស្រ្តចេញពីចិត្ត បម្រើរាស្រ្ត បានយ៉ាងល្អ មិនថាការធ្វើផ្លូវថ្នល់ ប្រព័ន្ធលូ និងបញ្ហាអគារ ដែលពេលកន្លងមកបានបាក់សង្កត់មនុស្សជាច្រើន នៅក្នុងអគារនោះ។
ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា “ឃើញការលំបាកហើយ មិនអាចមើលនឹងភ្នែកនោះទេ ត្រូវតែជួយ គ្នា នេះជាទំនួលខុសត្រូវ និងទឹកចិត្តក្នុងនាមជាជនរួមជាតិតែមួយ ។ គ្រប់ពេលវេលា គ្រប់ទីកន្លែង បញ្ហាការលំបាក តូចធំ ឯកឧត្តម គួច ចំរើន តែងចូលរួម និងជួយដោះស្រាយជានិច្ច “។
ក្រោយពីបានឃើញសកម្មភាពរបស់ ឯកឧត្តម គួច ចំរើន ហើយនោះ ក៏បានបង្ហាញអារម្មណ៍រំភើប បន្ទាប់ពីបានឃើញលោក ជួយរុញ រទេះរបស់ប្រជាពលរដ្ឋដែលជាប់ផុង ឲ្យរួចផុតទៅបានយ៉ាងល្អ៕
ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ