ទំនងខ្លាំងណាស់ជ្រក់ខ្ទឹមបែបខ្មែរ!! តោះរៀនធ្វើ​ «ជ្រក់ខ្ទឹម​» ដោយ​ខ្លួន​ឯង​ តាម​បែប​ខ្មែរ​យើង…(មានវីដេអូ)

ថ្ងៃនេះ តាមរយៈទំព័រយូធូបរបស់ Konkat នាវាសូមណែនាំលោកអ្នកនូវវិធីធ្វើជ្រក់ខ្ទឹមឆ្ងាញ់ពិសារដោយខ្លួនឯង មិនចាំបាច់ចំណាយប្រាក់ទិញគេ ព្រោះគ្រឿងផ្សំផ្សេងៗសុទ្ធតែងាយរក អាយធ្វើជាទីបំផុត។

មុខម្ហូប «ជ្រក់ខ្ទឹម» នេះគេតែងប្រើប្រាស់សម្រាប់ជាគ្រឿងផ្សំទៅលើអាហារសំរន់មួយចំនួនដូចជា ទាប់នឹងប្រហិតចៀន, បាយឆា, គុយទាវ រឺមីជាដើម ហើយគេអាចរកបាននៅគ្រប់ទីកន្លែង និងនៅតាមភោជនីយដ្ឋាននានា។ លោកអ្នកក៏អាចរកទិញតាមផ្សារបានផងដែរ ប៉ុន្តែមិនគួរទេ ព្រោះថ្ងៃនេះយើងនឹងធ្វើវា សូមស្វែងយលពីគ្រឿងផ្សំ..៖

គ្រឿងផ្សំ.. (សម្រាប់មួយកូនក្រឡ)៖

មើមខ្ទឹមស បកអោយស្អាត

ចំនួនប្រាំទៅដប់ដុំ ស្កសចំនួន៦ស្លាបព្រាកាហ្វេ

អំបិលមួយស្លាបព្រាកាហ្វេ

ទឹកកន្លះក្រឡដែលបំរុងធ្វើ ទឹកម្ទេស រឺគ្រឿងផ្សំពីម្ទេស រឺម្ទេសបុកដោយដៃ ទឹកក្រូចឆ្មា មួយរឺពីរពែង វិធីធ្វើ…

សូមទស្សនាវីដែអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *