ជៀសបានគួរជៀសទៅ!!! អាហារទាំងនេះ សំបូរសារធាតុគីមីបំផុត….
សម័យនេះពិបាករករបស់ធម្មជាតិសុទ្ធគ្មានជាតិគីមីណាស់មិនថាបន្លែផ្លែឈើឬអាហារនោះទេ។ ដើម្បីរក្សាសោភ័ណភាពនិងអាចទុកបានយូរអ្នកផលិត អ្នកលក់មួយចំនួនបានច្នៃផលិតអាហារដោយបញ្ចូលនូវសារធាតុគីមីផ្សេងៗភ្លេចគិតដល់សុខភាពជាធំ។ អាហារខូចគុណភាពមានផ្ទុកសារធាតុគីមីដែលយើងតែឮព័ត៌មានមន្ត្រីកាំកុងត្រូលចាប់បាននិងដុតបំផ្លាញចោលជារឿយៗមានដូចជា៖
១-(ប្រហិត)៖ប្រហិតសាច់គោ សាច់ក្តាម ប្រហិតបន្លែគ្រប់មុខ Hotdog សុទ្ធជាសឹងជាអាហារកែច្នៃហើយភាគច្រើននាំចូលពីប្រទេសជិតខាងដែលប្រហិតទាំងនោះត្រូវគេរកឃើញមានដាក់សារធាតុគីមីធ្វើឲ្យស្វិតនិងអាចរក្សាទុកបានយូរ។ ២-(ស្លាបមាន់-ជើងមាន់)៖ស្លាបមាន់-ជើងមាន់កសិកម្មដែលនាំចូលពីប្រទេសជិតខាង កំពុងតែពេញនិយមក្នុងចំណោមយុវវ័យ គេយកវាទៅបំពង អាំង ធ្វើជ្រក់ជាដើម។ តើគ្នាយើងមានដឹងអត់ពពួកស្លាបមាន់ជើងមាន់ទាំងនេះត្រូវបានគេចាក់សារធាតុគីមីម្យ៉ាងឈ្មោះថា ហ្វ័រម៉ុល ដើម្បីរក្សាទុកបានយូរមិនស្អុយខូចគុណភាពនៅពេលដែលយើងញ៉ាំទៅប៉ះពាល់សុខភាពច្រើនណាស់។
៣-(សាច់ក្រក)៖មិនខុសគ្នាពីពពួកអាហារទាំងប៉ុន្មានខាងលើទេ សាច់ក្រកក៏មានដាក់សារធាតុគីមីដែរបើមិនអ៊ីចឹងទេម៉េចនឹងអាចរក្សាទុកបានយូររុយមិនរោមនោះ។ ៤-(មឹកបង្គារ)មឹកនិងបង្គារនៅទីផ្សារបច្ចុប្បន្នក៏ប្រើសារធាតុគីមីដែរដើម្បីរក្សាឲ្យនៅស្រស់ល្អឃើញហើយចង់ទិញភ្លែត។ ដោយ Dr.ដេត ធន្នី,ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត #MedicalnewsforCambodia