សមត្ថកិច្ចកម្ពុជាខ្លាំងមែន! ឃាត់ខ្លួនជនជាតិវៀតណាម២នាក់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយរត់ពន្ធឆ្អឹងសត្វព្រៃដ៏កម្រខុសច្បាប់ជិត៣០០គីឡូ…
សំណាក់ឆ្អឹងសត្វដ៏កម្រ ជាសត្វជិតផុតពូជ ចំនួន២៨២.៦៦គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបបាននាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន២នាក់ នៅអាកាសយានដ្ឋានព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
ក្រោយពីទទួលបានព័ត៌មានការរត់ពន្ធទំនិញខុសច្បាប់នេះ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ សហការគ្នាជាមួយកម្លាំងការិយាល័យគយអន្តរជាតិភ្នំពេញ និងមន្ត្រីកាំកុងត្រូលផែស្ងួតចុងទី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង បានចុះបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិវៀតណាមបាន២នាក់ នៅ
អាកាសយានដ្ឋានព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ មានសំណាក់ឆ្អឹងសត្វព្រៃចំនួន ២៨២.៦៦ គីឡូក្រាម ។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕