ពិតជាស្អាតណាស់ ជួយគាំទ្រគាត់ផង!! នេះជាសិប្បកម្មដែលធ្វើដោយដៃផ្ទាល់របស់លោកយាយ និងលោកតាដែលពិការ
ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ច្បាប់ និងអនុក្រឹត្យជាច្រើន សំដៅលើកកម្ពស់សិទ្ធិជនពិការ ជាពិសេសគឺការធ្វើសមាហរណកម្មរបស់ជនពិការទៅក្នុងសង្គមកម្ពុជា។
គួររំលឹកថាកន្លងមកមានផលិតផលប្រើប្រាស់និងតំាងលម្អ ធ្វើដោយដៃរបស់ជនពិការ ពីការឆ្លាក់និងដេរប៉ាក់ាជាដើម។ទីផ្សារសិប្បកម្មជនពិការគឺពឹងលើភ្ញៀវទេសចរបរទេស និង ការនាំចេញទៅលក់ក្រៅស្រុកមាននៅខាងអឺរ៉ុប អាមេរិក ឬ ជប៉ុនជាដើម។
ដោយឡែកបើយោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះ Reoum Theara បានសរសេរថា “ជួយគាំទ្រផងណានេះជាមុខរបរប្រចាំថ្ងៃរបស់ប្រជាជនភូមិខ្ញុំជាពិសេសគឺលោកយាយ នឹងលោកតាដែរពិការផង កម្មង់បានទីនេះ 0887511046_0963801846”។