ជួយស៊ែរឲ្យអាណាព្យាបាលទាំងអស់ប្រុងប្រយ័ត្នផង!! ក្មេងតូចៗដែលឧស្សាហ៍ឈឺក្តៅខ្លួន រលាកបំពង់ក ឈឺ ញឹកញាប់ កុំផ្សំថ្នាំតាម ហ្វាមសុី ឲ្យសោះព្រោះតែ…
ពិតជាមានអារម្មណ៍រន្ធត់ចិត្តខ្លាំងណាស់ ចំពោះដំណឹងដ៏ក្រៀមក្រំមួយនេះ ដែលបានកើតឡើងលើក្រុមគ្រួសារមួយ ដោយបានបាត់បង់សមាជិកក្នុងក្រុមគ្រួសារ(កូន) ទាំងនៅវ័យក្មេង ដែលបានបន្សល់ទុកនៅវិប្បដិសារីចំពោះខ្លួន ខណៈដែលកូនឈឺ គិតថាមិនអីគ្រាន់តែផ្សំថ្នាំនៅតាមឱសថស្ថាន តែចុងក្រោយបែរជាជួបរឿងបែបនេះទៅវិញ។
បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Phorn Sophary បានមានការរៀបរាប់ឲ្យដឹងថា៖«ក្មួយមីងអើយ ក្មួយចេះណាស់ មីងទទួលយកអត់បានទេ ទំរាំកូនធំបានប៉ុណ្ណឹង តើអនុស្សាវរីយ៍ច្រើនប៉ុនណាជាមួយម្តាយ ឪពុក យាយតា អ៊ុំពូមីង បង ប្អូន? ក្មេងកំពុងពេញចេះ ពេញគួរអោយស្រលាញ់ មានតែអារម្មណ៍អ្នកបាត់បង់ទេដែលដឹង។
សូមផ្តាំផ្ញើរដល់អាណាព្យាបាលទាំងអស់ដែលមានកូនតូចៗ ដែលឧស្សាហ៍ឈឺក្តៅខ្លួន រលាកបំពង់ក ឈឺ ញឹកញាប់ កុំគិតថាមិនអីទេ ហើយចេះតែផ្សំថ្នាំតាម ហ្វាមសុី ដែលមិនបានដឹងពីកំរិតថ្នាំត្រឹមត្រូវនឹងជំងឺ ត្រូវតែយកទៅមន្ទីពេទ្យដែលមានជំនាញវិនិច្ឆ័យអោយច្បាស់ ពិនិត្យឈាម ជំងឺកុំប្រហែសអោយសោះ កុំអោយទាល់តែធ្ងន់គឺសល់តែពាក្យថាសោកស្តាយក្រោយប៉ុនណោះ។ សូមក្មួយទៅអោយបានសុខណាក្មួយស្រីមីង ក្មួយលែងពិបាកហើយ គេងអោយស្រួលចុះណាកូនណា»។
ប្រភព៖ khosja