ផ្សារទំនើបអន្តរជាតិ១ទៀតហើយ!! ផ្សារ ទំនើប អ៊ី អន ទី ៣ ត្រូវបានរាជរដ្ឋាភិបាល អនុម័តសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរហើយ…
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន AEON MALL (Cambodia) Co.,Ltd លើគម្រោងសាងសង់ផ្សារទំនើប ពោលគឺជាផ្សារទំនើបអ៊ីអនទី៣។
ផ្សារអ៊ីអនម៉លសែនសុខ
គម្រោងនេះមានទីតាំងស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (តំបន់ផ្លូវ៦០ម៉ែត្រ) មានទុនវិនិយោគប្រមាណ ២៨៩,៦លានដុល្លារ៕
ប្រភព៖ kleykley