អស់បារម្ភហើយ!!! ចង់ចេះដាំដំណាំ ចញ្ចឹមសត្វ ក្រសួងកសិកម្មបើកឱ្យយកឯកសាររៀនដោយសេរីនៅលើវេបសាយមួយនេះ
ឯកសារទាក់ទងនឹងបច្ចេកទេសក្នុងការធ្វើកសិកម្មជាពិសេសទៅលើការដាំដំណាំ និងចញ្ចឹមត្រី។ហេតុនេះហើយក្នុងអត្ថបទនេះយើងនឹងចែករំលែកនូវគេហទំព័រមួយដែលបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្ទាល់តែម្ដង ដោយសម្បូរទៅដល់ឯកសារជាច្រើនទាក់ទងទៅនឹងការដាំដំណាំ និងចញ្ចឹមសត្វ។អ្នកទាំងអស់គ្នាអាចចូលទៅកាន់វេបសាយដែលមានតំណរ៖ https://elibrary.maff.gov.kh/ ។ ក្រោយពីចូលទៅដល់ អាចអូសមើលរកឯកសារដែលអ្នកទាំងអស់គ្នាត្រូវការ។
នៅពេលឃើញឯកសារពេញចិត្តហើយនោះ គ្រាន់តែចុចទៅនឹងឃើញពាក្យថា Download ហើយ។ យ៉ាងណាក៏ដោយមុននឹងធ្វើការទាញយកចាំបាច់ត្រូវមានបង្កើតគណនីសិន ដោយគ្រាន់តែបញ្ចូលនូវអ៊ីម៉ែលរួចបញ្ចូលលេខសម្ងាត់ទៅតែប៉ុណ្ណោះ។នៅក្នុងបណ្ណាល័យអេឡិចត្រូនិករបស់ក្រសួងនេះ ក្រៅតែពីបច្ចេកទេសក៏មានរក្សារទុកនូវរាល់បច្ចេកទេសដាំដុះ និងចញ្ចឹមសត្វ ក៏មានដែររបៀបក្នុងការវេចខ្ចប់ និងផលិតគ្រាប់ពូជ និងឯកសារមានប្រយោជន៍ជាច្រើនផ្សេងទៀតសម្រាប់វិស័យកសិកម្ម៕business-cambodia