ខ្លាំងមែន!!! ទម្លាប់ល្អមួយរបស់នារីម្នាក់ ធ្វើអោយនាងសល់លុយជាង ៣០០ លានដុល្លារ ក្នុងវ័យ ២៦ ឆ្នាំ

តារាចម្រៀងវ័យក្មេង SelenaGomez ដែលមានវ័យ ២៦ ឆ្នាំដែលនាងកើតនៅលើទឹកដីTexas នៃសហរដ្ឋអាមេរិក ជាពិសេសនាងកំពុងតែមានឈ្មោះបោះសម្លេងខ្លាំងមួយនៅលើប្រទេសសហរដ្ឋអាមេរិក ដែលសព្វថ្ងៃនេះមានទ្រព្យសម្បត្តិជាង ៣០០លានដុល្លារអាមេរិក។

តាមរបាយការណ៍ព័ត៍មានមួយបានចុះ ថាសព្វថ្ងៃនេះជីវិតរបស់តារាចម្រៀង SelenaGomez កំពុងតែទទួលបានជោគជ័យខ្លាំងមួយនៅក្នុងជីវិត ហើយនាងក៏មានទ្រព្យសម្បត្តិច្រើនគួរអោយសរសើរផងដែរតែនាងហាក់បីដូចជាប្រើជីវិតរស់នៅសាមញ្ញមួយប៉ុណ្ណោះ។

តារាចម្រៀងដ៏មានប្រជាប្រិយភាព SelenaGomez បានលះបង់ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់នាងផ្ទះដែលមានចំនួន៣,៣លានដុល្លារនឹងរបស់របរមួយចំនួនទៀតទៅអោយរដ្ឋកាលីហ្វ័រញ៉ា។ទន្ទឹមនឹង SelenaGomez មានទ្រព្យសម្បត្តិប្រមាណ ៣០០ លានដុល្លារសហរដ្ឋអាមេរិកក៏នាងនៅតែប្រកាន់ភ្ចាប់នៅទម្លាប់ល្អមួយដែល គឺនាងមិនសូវចំណាយលុយរបស់នាងទៅលើសម្ភារះនិយាយច្រើនពេកនោះទេ ដោយនាងបានគិតថាសម្ភារះនិយមទាំងអស់នោះមិនបានអោយនាងមានមានក្តីសុខពេញលេញឡើយវាគ្រាន់តែជាសំបកក្រៅនោះទេ ទើបធ្វើអោយនាងមិនសូវចាប់អារម្មណ៍នោះ។

សូមបញ្ផាក់ផងដែលថា​ SelenaGomez គ្រាន់តែចំណាយលុយរបស់នាងទៅលើសម្ភារះណាដែលចាំបាច់សំរាប់នាងទៅកម្មវិធីមួយចំនួនប៉ុណ្ណោះ បើរបស់ណាមិនចំាបាច់ខ្លាំងពេកនាងក៏មិនចំណាយច្រើនពេកនោះដែល ហើយនាងក៏ជាតារាវ័យក្មេងដែលគួរអោយសរសើរបំផុតដែលអាចគ្រប់គ្រងទ្រព្យសម្បត្តិច្រើនមួយផងដែរ។

ប្រភពពី ៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *