អបអរសាទរ!!! គ្រូបង្រៀនទាំង ៣ កម្រិតនៅកម្ពុជាចាប់ពី២០២០ ឡើងប្រាក់បៀវត្សរហូតដល់…

យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ ២០២០ខាងមុខនេះ មន្រ្តីរាជការនៅគ្រប់ក្រសួងស្ថាប័នទាំងអស់ នឹងត្រូវទទួលបានប្រាក់បៀវត្សបន្ថែមមួយកម្រិតទៀត ។ក្នុងនោះដែរ នាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំយុវជន និង កីឡា ក៏បានបង្ហាញពីតារាង ប្រាក់បៀវត្សរបស់មន្រី្តរាជការរបស់ក្រសួងអប់រំយុវជន និង កីឡា ចាប់ពីខែ មករា ដល់ខែ មិនា ឆ្នាំ២០២០ ផងដែរ ។

ជាមួយគ្នានោះ ប្រាក់បៀវត្សត្រូវបានបែងចែកជា៤កម្រិតធំៗ និង តូចៗជាច្រើនកម្រិតទៀត ។ ឧទាហរណ៍ដូចជា ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម ឬ ហៅថាប្រភេទ ក ទទួលបានប្រាក់បៀវត្សអតិបរមា ២,១៦៥,០០០ រៀល និង អប្បបរមា ១,៤៦២,៥០០​រៀល ។ចំណែកឯគ្រូកម្រិតមូលដ្ឋាន នឹងទទួលបានប្រាក់បៀវត្សច្រើនបំផុត ១,៨៤៥,០០០រៀល និង ទាបបំផុត ១,៣៤០,០០០​រៀល ។ ព្រមទាំងកម្រិតបឋម ឬប្រភេទគ នឹងមានប្រាក់បៀវត្ស ពី ១,២៤២,៥០០ រៀល រហូតដល់ ១,៦២៥,០០០ រៀល។

Leave a Reply

Your email address will not be published. Required fields are marked *