ស្ងាត់ៗ តារាសម្តែង ម៉ាក សែនសូនីតា(ហៅតូតាល់) ដឹកដៃអនាគតស្វាមី ថតរូប Pre-Wedding ពិតជាស្រស់ស្អាត និងសាកសមគ្នាខ្លាំងណាស់
បងប្អូនប្រិយមិត្តដែលជាអ្នកនិយមប្រើប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុកប្រាកដជាស្គាល់ច្បាស់រួចមកហើយ នូវតារាសម្តែងស្រីវ័យក្មេង កញ្ញា ម៉ាក សែនសូនីតា ដែលជានិច្ចកាល តារាស្រីរូបនេះ តែងតែបង្ហាញវត្ដមានរបស់ខ្លួន នៅក្នុងខ្សែភាពយន្ដល្បីៗជាច្រើនរឿង និងថែមទាំងបានទទួលដំណែងជាតួឯកស្រីថែមទៀតផង។
យ៉ាងណាមិញ បើនិយាយអំពីជីវិតឯកជន របស់តារាស្រីដ៏ស្រស់ស្អាតរូបនេះ ទាក់ទងចំពោះរឿងស្នេហាវិញនោះ ដោយនាងគឺជាគូស្នេហ៍របស់លោក ប៉ុល វិបូ ត្រូវជាអតីតអគ្គនាយករង ស្ថានីយ៍ទូរទស្សន៍ CTN និងជាចាងហ្វាងផលិតកម្ម Angkor Picture និងបានមានទំនាក់ទំនងស្នេហាជាមួយគ្នាជាច្រើនឆ្នាំមកហើយ។
ទន្ទឹមនឹងនោះដែរ បើទោះជាអ្នកទាំងពីរ បានស្វែងយល់ចិត្ដគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ យ៉ាងណាក្ដី ក៏យើងនៅមិនទាន់ឃើញ តារាស្រីរូបនេះ បង្ហើបអំពីគម្រោង នៃពិធីមង្គលការរបស់ខ្លួននៅឡើយនោះទេ។ ប៉ុន្ដែ នាមុននេះបន្ដិចវិញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែលេចធ្លាយវីដេអូមួយ តាមរយៈបណ្ដាញសង្គម តិចតុក ស្ដីពីទិដ្ឋភាពថត Pre-Wedding របស់គូស្នេហ៏មួយគូរនេះ ដែលមើលទៅពិតជាស្រស់ស្អាត និងសាកសមគ្នាយ៉ាងខ្លាំងតែម្ដង។
ក្នុងវីដេអូនេះដែរ កញ្ញា ម៉ាក សូនីតា បានគ្រោងនៅឈុតសម្លៀកបំពាក់រ៉ូប កូនក្រមុំ ពណ៏ ស អមមកជាមួយម្គុដ ដែលជាហេតុធ្វើឲ្យមហាជន បានសរសើរពីសម្រស់របស់ កញ្ញា ម៉ាក សែនសូនីតា ថាពិតជាស្រស់ស្អាតខ្លាំងតែម្ដង។ ជាចុងក្រោយ ចំពោះពិធីមង្គលការមួយនេះ យើងនៅមិនទាន់ដឹងច្បាស់ ថាថ្ងៃណាដែលនាងនឹង រៀបចំនោះទេ ខណៈពេលដែលសាមីខ្លួនមិនទាន់បង្ហើបប្រាប់ជាសាធារណៈនៅឡើយ។
ប្រភព៖ khosja