វិចិត្រករខ្មែរ អស្ចារ្យមែន!! រូបគំនូរដ៏គួរឲ្យទាក់ទាញជាច្រើនត្រូវបានគេកោតសរសើរមិនដាច់ពីមាត់…
មហាជនមួយចំនួនធំ ពិតជាធ្លាប់ស្គាល់ច្បាស់ជាក់ជាមិនខាន ទាក់ទងវិចិត្រករខ្មែរម្នាក់ ដែលគាត់ធ្លាប់មានស្នាដៃគូរគំនូរ ដូចជារូបលោកវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលមើលទៅមានលក្ខណៈដូចគ្នាបេះបិទតែម្តង ដោយមិននឹកស្មានថា ជាគំនូរឡើយ ហើយវិចិត្រកររូបនេះមិនទាន់មាននរណាម្នាក់ស្គាល់ឈ្មោះពិតនៅឡើយ ដោយឲ្យស្គាល់ត្រឹមឈ្មោះក្រៅហៅថា «វិចិត្រករខ្មែរ» ប៉ុណ្ណោះ។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញ វិចិត្រករ រូបនេះបានបង្ហោះរូបគំនូរដែលជាស្នាដៃរបស់ខ្លួនទៀតហើយ ពិតជាស្អាត និងអស្ចារ្យខ្លាំងណាស់។ ក្នុងនោះលោកបានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនឈ្មោះ Artist Cambodia ថា៖
“គំនូរពណ៌ប្រេង រូបព្រះវិស្ណុផ្ទុំ ព្រះបាទជ័យវរ្ម័នទី៧ និងរូបប្រាសាទបុរាណខ្មែរ នឹងមានរូបផ្សេងៗជាច្រើនទៀត កុំភ្លេចជួយស៊ែរម្នាក់មួយផងបងប្អូន ចាត់ទុកថាជាការគាំទ្រស្នាដៃកូនខ្មែរ អរគុណបងប្អូនណាស់សំរាប់ការគាំទ្រ សូមអោយបងប្អូនរកស៊ីទទួលទានមានបាន នឹង ជួបតែសេចក្តីសុខគ្រប់ពេលវេរលា។”។
ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នាថាពិតជាមានស្នាដៃគូរបានស្អាតណាស់។ អ្នកខ្លះទៀត បង្ហាញអារម្មណ៍ពិតចេញមកថា “ប្អូនសូមកោតសរសើរ នូវទេពកោសល្យរបស់បង ដែលបង្ហាញនូវស្នាដៃ បានចេញរូបគំនូរយ៉ាងល្អប្រណិត ប្អូនសែនស្រលាញ់”៕