ស៊ែរឲ្យកូនខ្មែរជួយអភិរក្សទុកផង! កុដិបូរាណនេះ នៅ វត្តភ្នំសំពៅ មានអាយុកាលជាង ២០៥ ឆ្នាំ ហើយ អមដោយទេសភាពជុំវិញ ស្អាតណាស់
កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ រ៉ាត សូរ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃកុដិបូរាណមួយ ដែលមានទីតាំងស្ថិតនៅ ក្នុងវត្តភ្នំសំពៅ មកទល់ពេលនេះមានអាយុកាលជាង ២០៥ ឆ្នាំទៅហើយ អមដោយទេសភាពជុំវិញ ស្អាតណាស់។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុករូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖
“កុដិបូរាណ វត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ បានកសាងក្នុងអំឡុងឆ្នាំ១៨១៤ គ.ស មានអាយុកាលជាង២០៥ឆ្នាំ ក្នុងកំណើតវត្តនេះ ។”។
ម្ចាស់ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖ “រូបគំនូរ នេះបានបង្កប់អត្ថន័យណាស់ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា ដែលបានគូរលើហោរជាងកុដិបូរាណ ដែលមានអាយុកាលជាង២០០ឆ្នាំមកហើយ នៅវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង !”។
ក្រោយពីឃើញរូបខាងលើហើយ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ព្រមទាំងធ្វើការចែករំលែកហើយបញ្ជាក់ឲ្យដឹងថា “មេត្តាទុកជាសម្បត្តិដូនតាផង”។ អ្នកខ្លះទៀតប្រាប់ថា “សូមជួយអភិរក្សផង ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់”៕