អបអរសាទរកម្ពុជា!!! កម្ពុជាបានទទួលលេខ២ ក្នុងការប្រកួតជើងឯក វូវីណាមពិភពលោកលើកទី៦
ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” មានចំនួន ២៣ ប្រទេសចូលរួមប្រកួត ដែលនឹងប្រព្រឹត្តិតាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងសាលនៃពហុកីឡដ្ឋានជាតិ អូឡាំពិក កម្ពុជា។
ក្នុងនោះដែរ ម្ចាស់ផ្ទះកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន៣១គ្រឿង ក្នុងនោះមាស៩ ប្រាក់១០ និង សំរិទ្ធ១២ ឈរលេខ២ក្នុងចំណោមប្រទេសទាំង២៣ ខណៈដែលលេខ១បានទៅលើម្ចាស់ក្បាច់គុន វៀតណាម។
ក្នុងចំណោមមេដាយទាំង៣១គ្រឿង កម្ពុជា បានមេដាយមាស៣ ប្រាក់៤ និង សំរិទ្ធ២ សរុប ៩មេដាយ ក្នុងវិញ្ញសារប្រយុទ្ធ។ចំណែកវិញ្ញាសារសម្តែងវិញ កម្ពុជាទទួលបានមេដាយមស៦ ប្រាក់៦ និង សំរិទ្ធ១០ សរុប ២២មេដាយ។
ឯកឧត្ដម ស៊ូម សារឿន ប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា ការប្រកួតជើងឯកពិភពលោក លើកទី៦ ដែលធ្វើឡើងប៉ុន្មានថ្ងៃមុននេះនៅកម្ពុជា គឺជាជោគជ័យធំណាស់សម្រាប់កីឡាករ កីឡាការិនីវ៉ូវីណាមកម្ពុជា តាមរយៈការឈ្នះមេដាយមាសដល់ទៅ ៩គ្រឿង និងឈរលំដាប់លេខ២៕