កញ្ញា stella ពន្លកថ្មីស្លៀកឈុតប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់…
ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបដឹងហើយថា ពន្លកថ្មីក្នុងវិធីសិល្បៈ និង ជាតារាសម្ដែងស្រីវ័យក្មេងកូនកាត់ខ្មែរ-ប៊ុលការី កញ្ញា Stella កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រយុវវ័យ បន្ទាប់ពីគ្រងដំណែងជាតួឯកស្រីនៅក្នុង MV ថ្មីបទ «មនុស្សអរូប» ។ យ៉ាងណាមិញ ដោយសារតែមានសែស្រឡាយឪពុកជាជនជាតិប៊ុលការី និង ម្ដាយជាជនជាតិខ្មែរ បានធ្វើឲ្យ Stella
ទទួលបាននូវរូបសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិតាំងពីកំណើត ។ ម៉្យាងនាងតែងតែទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រយុវវ័យអំពីរូបសម្រស់របស់នាងមិនចេះដាច់សោះ ។ ដោយឡែក ប្រិយមិត្តជាច្រើនធ្លាប់តែបានឃើញសម្រស់ដ៏ស្រស់ស្អាតរបស់ Stella ក្នុងឈុតសម្លៀកបំពាក់បែបសម័យ ប៉ុន្តែថ្ងៃនេះប្រិយមិត្តទាំងអស់គ្នា នឹងបានឃើញសម្រស់របស់នាងក្នុងឈុតប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរវិញម្តង ដែលពិតជាស្រស់ស្អាតខ្លាំងគួរឱ្យចាប់អារម្មណ៍ ។ តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖។ប្រភព៖ ហ្វេសប៊ិក