ប្រយ័ត្នផងស្រីៗៗ ក្មេងស្រីម្នាក់ វះកាត់កែដើមទ្រូង ចុងក្រោយមានបញ្ហាខួរក្បាលខ្លាំង រហូតដល់… (មានវីដេអូ)

កញ្ញា Emmalyn Nguyen ធ្លាប់មានបំណងប្រាថ្នាធ្វើដំណើរកំសាន្តជុំវិញពិភពលោក តែផ្ទុយទៅវិញកញ្ញាដែលមានអាយុ ១៨ ឆ្នាំ បែរជាលែងដឹងអ្វីទាំងអស់ គេងនៅមួយកន្លែងលើគ្រែក្នុងបន្ទប់ បន្ទាប់ពីកញ្ញាកា្លយជាជនរងគ្រោះ ក្រោយធ្វើការវះកាត់កែសុដន់ខុសបច្ចេកទេស កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៩។

ខណៈពេលនេះ ឪពុកម្តាយរបស់កញ្ញា Emmalyn Nguyen បានដាក់ពាក្យបណ្តឹងទៅតុលាការហើយ ដោយចោទប្រកាន់លោកគ្រូពេទ្យ Geoffrey Kim និងគិលានុប្បដ្ឋាការថ្នាំស្ពឹក លោកស្រី Rex Meeker ពីបទធ្វេសប្រហែសចំពោះកូនស្រីខ្លួន។ឪពុកម្តាយរបស់កញ្ញា Emmalyn Nguyen បានប្រាប់ឲ្យដឹងថា “ទោះបីជាកូនស្រីរបស់អ្នកពីរនៅរស់រានមានជីវិត ប៉ុន្តែដូចជាស្លា ប់ដដែរនឹង បើកូនស្រីពួកគេលែងមានស្មារតីធម្មតា ហើយលែងដឹងអ្វីទាំងអស់ទៅហើយ ពួកគេពិតជាចង់ដឹងការពិតយ៉ាងណា ពេលវះកាត់ ទើបធ្វើឲ្យកូនពួកគេក្លាយជាយ៉ាងនេះ ប្រព័ន្ធខួរក្បាលត្រូវបានខូចទាំងស្រុង”។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កញ្ញា Emmalyn Nguyen បានបាត់ស្មារតីទៅហើយ ដោយបញ្ហាបេះដូងខ្សោយ មុនពេលត្រូវវះកាត់ ប៉ុន្តែកញ្ញាបែរជាត្រូវគ្រូពេទ្យទុកចោល ដោយគ្រូពេទ្យម្នាក់នេះ គិតថាកញ្ញានៅក្មេង មានកម្លាំងខ្លាំង កញ្ញានិងដឹងខ្លួនវិញមិនខាន តែផ្ទុយទៅវិញ ស្រាប់តែពួកគេចាប់ផ្តើមភ័យ ក៏ប្រើវិធីស្តារចង្វាក់បេះដូងឲ្យកញ្ញា ប៉ុន្តែនាងនៅតែមិនដឹងខ្លួន ខណៈពេលដែលម្តាយរបស់កញ្ញា ដែលកំពុងចាំនៅខាងក្រៅមានការងើយឆ្ងល់ជាខ្លាំង ព្រោះជាធម្មតាការវះកាត់កែសុដនប្រើពេលត្រឹមតែ ២ម៉ោងអីប៉ុន្នោះ។

ក្រោយចាំអស់ ៥ ម៉ោង ទើបខាងគ្រូពេទ្យមកប្រាប់ម្តាយរបស់កញ្ញាការពិត ហើយម្តាយកញ្ញាក៏បានហៅទំនាក់ទំនងទៅកាន់ក្រុមសង្គ្រោះបន្ទាន់ ហើយយកកូនចេញពីមន្ទីរពេទ្យនេះទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងភ្លាមៗ។ ជាចុងក្រោយ ម្តាយរបស់ កញ្ញា Emmalyn Nguyen បានត្រឹមពោលពាក្យសោកស្តាយថា: “ខ្ញុំមិនចង់អោយរឿងនេះកើតឡើងចំពោះអ្នកណាម្នាក់ទៀតឡើយ វាជាអារម្មណ៍ដ៏គួរឱ្យរន្ធត់មួយដែលមើលឃើញកូនរបស់ខ្លួនរងទុក្ខបែបនេះ”៕

Leave a Reply

Your email address will not be published. Required fields are marked *