ជួយស៊ែរគាំទ្រផង!!! ផលិតផលក្រម៉ារខ្មែរកំពុងពេញនិយម និងទទួលបានការគាំទ្រនៅបារាំង

ពិតជា​រឿង​ដ៏​គួ​ឲ្យ​ស្ញើ​ច​សរសើរ​ខ្លាំងណាស់​ក្រោ​ពេលដែល​មានការ​ចែករំលែក​នូវ​ឃ្លី​វីដេអូ​របស់លោក Jeremie ដែល​បាន​និយាយ​រៀបរាប់​អំពី​ផលិតផល​ខ្មែរ​ដែល​បាន​នាំ​ចូលទៅ​លក់​នៅលើ​ទឹកដី​ប្រទេស​បារាំង​ខណៈ​ផលិតផល​ទាំងនោះ​កំពុង​ពេញនិយម​និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​បារាំង។មិនតែប៉ុណ្ណោះ​អ្វីដែល​គេ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ​ផលិតផល​តំណាង​ជាតិ​ក្រ​ម៉ា​ខ្មែរ​តែម្តង។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក Jeremie បាន​និយាយថា​បច្ចុប្បន្ន​ក្រៅ​តែ​ក្រ​ម៉ា​ខ្មែរ​គឺមាន​ផលិតផល​របស់​ខ្មែរ​ជាច្រើន​ដែល​ទទួលបាន​ការគាំទ្រ​និង​និយម​ចូលចិត្ត​នៅ​ប្រទេស​បារាំង​ដោយ​ក្នុងនោះ​មានដូចជា៖អង្ក ស្ក​ត្នោត ម្រិច​ជាដើម។លោក​បន្តថា​នៅ​ប្រទេស​បារាំង​ពេលនេះ​គេ​កំពុង​និយម​និង​ចាប់អារម្មណ៍​លើ​ការប្រើប្រាស់​ក្រ​ម៉ា​ខ្មែរ​មិនថាតែ​ប្រជាជន​នោះទេ​គឺ​សូម្បី​អ្នកសិល្បៈ​ក៏​និយម​ប្រើប្រាស់​ក្រ​ម៉ា​ខ្មែរ​ផងដែរ។

លោក Jeremie បាន​បន្ថែមថា​ចំពោះ​ក្រ​ម៉ា​ខ្មែរ​ដែល​បានដាក់​លក់​នៅ​ប្រទេស​បារាំង​តម្លៃ​ក្រ​ម៉ា១ចាប់ពី៤០ដុល្លារ​ឡើងដល់៦០ដុល្លារ។តាមរយៈ​ការលើកឡើង​របស់លោក Jeremie បានធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បង្ហាញ​ការចាប់អារម្មណ៍​និង​គាំទ្រ​គ្រប់គ្នា​ខណៈ​មានការ​លើកឡើងថា​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ ឬ​ខ្ញុំ​សុំ​តាំង​នាម​ជំនួស​ពលរដ្ឋ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​ការណែនាំ នឹងធ្វើ​វី​ឌី​អូ​ជាការ​ផ្សព្វផ្សាយ នឹង​ផ្តល់​ជា​ដំណឹង​អោយ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​បានដឹង បាន​ស្គាល់ ។

ប្រភព​បាន​បន្តថា​ជាពិសេស​ក៏​អរគុណ​ចំពោះ​ការជួយ​ផ្សព្វផ្សាយ​ទៅដល់​សាធារណជន នឹង​បរទេស​ផ្សេងទៀត​បានដឹង​នឹង​បាន​ស្គាល់​ផងដែរ។ជា​ចុងក្រោយ​ខ្ញុំ​សូម​ធ្វើការ​អរគុណ នឹង​ជូនពរ​បង​អោយមាន​សុខភាព​ល្អ សុខ​ទាំង​កាយ សប្បាយ​ទាំង​ចិត្ត ជាពិសេស​ប៉ង់​ប្រាថ្នា​អ្វី​បាន​ដូច​សេចក្តីប្រាថ្នា។

Leave a Reply

Your email address will not be published. Required fields are marked *