ការពិតណាស់!!! ថ្ងៃដែលមនុស្សស្រីចង់មាន នឹងជាថ្ងៃដែរនាងសើច នាងញញឹម នឹងសប្បាយចិត្តជាងថ្ងៃណាៗទាំងអស់…
ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ តែងតែស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក និងមានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ទម្រាំមានថ្ងៃដ៏ពិសេសនេះ។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយគូនេះវិញ ដែលកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ពួកគេទាំងពីរបានប្រារព្ធធ្វើពិធីភ្ជាប់ពាក្យ ដែលមានការចូលរួមដឹងឮពីចាស់ទុំទាំងសងខាង មិត្តភ័ក្ដិ បងប្អូន អមជាមួយស្នាមញញឹមយ៉ាងរីករាយ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់សម្រាប់គូស្នេហ៍មួយគូនេះ។
បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Tomy Sento បានមានការរៀបរាប់ឲ្យដឹងថា៖«ថ្ងៃជ័យមង្គល ថ្ងៃដែលមនុស្សស្រីចង់មាន នឹងជាថ្ងៃដែលនាងសើច, នាងញញឹម, នឹងសប្បាយចិត្តជាងថ្ងៃណាៗទាំងអស់ ជូនពរប្អូនទាំងពីរ»។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពក្នុងពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍មួយគូនេះដូចតទៅ។
ប្រភព៖ khosja