ធ្លាប់តែហៅ «នំបាញ់ចានឿក»មែន!! ឈប់យល់ច្រឡំទៀតទៅវាមិនមែនជាភាសាខ្មែរទេ ឈ្មោះពិតនៃនំនេះគឺ «នំអង្គុញអណ្តែត» ជាបង្អែមខ្មែរពិត បង្កើតឡើងដោយខ្មែរតាំងពីបុរាណ

មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញថា នំដែលយើងតែងតែហៅថា នំបាញ់ចានឿក ក៏មានឈ្មោះបែបផែនខ្មែរដែរគឺឈ្មោះ នំអង្គុញអណ្តែត។

នេះបើយោងតាមការបង្ហោះរបស់លោកអភិបាលស្រុកបន្ទាយស្រីបានសរសេររៀបរាប់ថា៖ “សូមណែនាំអោយស្គាល់ “នំអង្គុញអណ្តែត” គាំទ្រទេប្រសិនបើយើងនាំគ្នាហៅនំនេះថា“នំអង្គុញអណ្តែត” ជាជាង “នំបាញ់ចានឿក” ដែលមិនមែនជាភាសាខ្មែរ?
ពាក្យ​បាញ់ «Bánh» ជា​ភាសា​យួន​ដែល​មាន​ន័យ​ថា​នំ។ តែ​ខ្មែរ​បាន​យក​ពាក្យ​បាញ់​នេះ​ទៅ​ភ្ជាប់​ជាមួយ​ឈ្មោះ​បង្អែម​និង​ម្ហូប​ជា​ច្រើន អាច​ថា​ជាក​ម្ចី​ពាក្យឬ​យក​ពាក្យ​យួន​ទាំង​ស្រុង​តែម្ត​ង​ដូច​ជា

– បាញ់​ឆែវ

– បាញ់​កាញ់

– បាញ់​ហយ

– បាញ់​ឌុក

– បាញ់​ចានឿ​ក

– បាញ់​ស៊ុ​ង

– បបរ​ចាដូ​វ=បបរ​សណ្តែក

Leave a Reply

Your email address will not be published. Required fields are marked *