កុំដាច់ចិត្តអូសរំលងអីជួយស៊ែរឲ្យគ្នាដឹងផង!! បើកូនតូចក្តៅខ្លួន សូមសាកប្រើវិធីនេះ ធានាកូនត្រជាក់ខ្លួនវិញភ្លាមៗ មិនបាច់ប្រើថ្នាំពេទ្យ នាំប៉ះពាល់សុខភាពទេ
នេះជាល្បិចដែលម្តាយគ្រប់រូបត្រូវដឹងនៅពេលកូនតូចរបស់ពួកគាត់ក្តៅខ្លួន។ វិធីងូតទឹកដោយប្រើស្លឹកអំពិល និង ខ្ទឹមក្រហមនេះ នឹងជួយឱ្យក្មេងដែលក្តៅខ្លួន ត្រជាក់ខ្លួនវិញលឿនដូចផ្លេកបន្ទោរយ៉ាងអ៊ីចឹង។វិធីសាស្ត្រនេះមិនទាន់បានបញ្ជាក់ដោយការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅឡើយទេ ប៉ុន្តែវាពិតជាមានប្រសិទ្ធភាពបំបាត់ក្តៅខ្លួនចំពោះកុមារបានមែន។ នេះបើតាមវេបសាយសុខភាព Healt Natural Magazine។
ជាទូទៅ ខ្ទឹមក្រហមជួយកម្ចាត់ហើមពោះ បញ្ហារំលាយអាហារ ចាល់ជាតិទឹក បំបាត់រលាក ហើយខ្ទឹមបារាំងលាយជាមួយស្លឹកអំពិល គឺមានសមត្ថភាពខ្ពស់ក្នុងការបឺតកម្តៅចេញពីរាងកាយរបស់កុមារបាន។
* វិធីធ្វើទឹកស្លឹកអំពិល និងខ្ទឹមក្រហម
បោចស្លឹកអំពិលពីរបីក្តាប់ និងដំខ្ទឹមក្រហមពីរបីមើម ចូលក្នុងទឹកក្តៅ ១ កំសៀវ រួចចាក់វាចូលទឹកកន្លះចានដែក ហើយទុកចោលឱ្យនៅក្តៅឧណ្ហៗ។ បន្ទាប់មក យកក្មេងមកងូតទឹកនេះមួយសន្ទុះ ក្មេងនឹងត្រជាក់ខ្លួនវិញជាមិនខាន។
សម្គាល់៖
– ពេលប្រើទឹកនេះហាមធ្វើឱ្យចូលភ្នែកក្មេង។
- បើក្មេងមានរបួសដាច់រលាត់ត្រង់ណាមួយ ក៏មិនត្រូវងូតទឹកនេះដល់ក្មេងដែរ ព្រោះវាធ្វើឱ្យរលាក ក្រហុលក្រហាយ។
- ករណីខ្លះ ក្មេងមិនអាចត្រជាក់ខ្លួនងាយទេ។ វាមានប្រសិទ្ធភាព ពេលក្មេងទើបតែចាប់ផ្តើមក្តៅខ្លួនថ្ងៃដំបូងៗ។ បើករណីក្មេងក្តៅពីរបីថ្ងៃហើយទើបអនុវត្ត ភាគរយមានប្រសិទ្ធភាពគឺទាបណាស់ ដូច្នេះគឺមានតែនាំក្មេងទៅមន្ទីរពេទ្យប៉ុណ្ណោះ៕