ខ្មែរអឺយភ្ញាក់ខ្លួនឡើង!!!! និស្សិតជប៉ុនបង្កើតក្រុមរ៉ៃអង្គាសលុយតាមស្ថានីយរថភ្លើងដើម្បីសាងសង់សាលាឲ្យកុមារកម្ពុជា ចុះខ្មែរវិញ?
កាលពីពេលថ្មីៗនេះក៏មានគណនីហ្វេសប៊ុកឈ្មោះ Sothea Chhin II ជាជនជាតិខ្មែរ ដែលកំពុងរស់នៅ បន្តការសិក្សានៅប្រទេសជប៉ុន បានបង្ហោះនូវរូបភាពមួយសន្លឹក ពីសកម្មភាពរបស់និស្សិតជនជាតិជប៉ុនកំពុងឈរនៅមុខស្ថានីយរថភ្លើង ដើម្បីសុំថវិកាពីសប្បុរសជន ចូលរួមក្នុងគម្រោងសាងសងសាលារៀនសម្រាប់ក្មេងៗនៅប្រទេសកម្ពុជា ។
ជាមួយគ្នានេះលោកក៏បានបញ្ជូលនូវខ្លឹមសារថា ៖
( ខ្មែរអឺយភ្ញាក់ខ្លួនឡើង!!!! ) និស្សិតជប៉ុនបង្កើតក្រុមរ៉ៃអង្គាសលុយតាមស្ថានីយរថភ្លើងដើម្បីសាងសង់សាលាឲកុមារកម្ពុជា !!!និយាយតាមអារម្មណ៍ពិតអ្នកដើរកាត់១០០នាក់មានប្រហែល៣,៤នាក់ប៉ុន្នោះដែលបរិច្ចាកហើយ ហើយក្នុងម្នាក់បរិចាកប្រមាណបើគិតជាលុយខ្មែរអ្នកខ្លះមិនស្មើ៥០០រៀលផង!!បើធៀប
និងខ្មែរយើងអ្នកមានសទ្ធាច្រើនជាងជប៉ុនឆ្ងាយណាស់ តែភាគច្រើននៃពួកគាត់និយមជះសទ្ធាទៅតាមវត្តអារ៉ាមអ្នកខ្លះទិញរថយន្តថ្មីប្រគេនលោកទៀត!!ព្រោះផ្នត់គំនិតពួកគាត់ទាំងនោះយល់ថាការដែលធ្វើបុណ្យជាមួយអ្នកក្រឬសង់កន្លែងបណ្តុះបណ្តាលធនធានមនុស្សមិនសូវបានបុណ្យដូចធ្វើជាមួយក្រុមបព្វជិត ។( ឥទ្ធិពលនៃលាភសក្ការៈនិងសម្ភារៈនិយមកំពុងតែធ្វើឲព្រះសង្ឃខ្មែរមួយចំនួនប្រាសចាកធម៍វិន័យ )៕