តម្លៃ កំពូលរថយន្ត Bugatti Chiron Sport 110 ANS ដែលមានត្រឹមតែ ២០គ្រឿងលេីលោក ទេីបតែមកដល់កម្ពុជា ដែលមានតម្លៃ…
កាលពីថ្មីៗកន្លងមកនេះ មានការភ្ញាក់ផ្អើលជាខ្លាំងមួយ ដែលបានធ្វេីឲ្យមជ្ឈដ្ឋានមហាជនជាច្រើន បានមានការចាប់អារម្មណ៍ជាខ្លាំង អំពីកំពូលរថយន្តមួយគ្រឿងដ៏ទនេីប ម៉ាក Bugatti Chiron Sport 110 ANS ពណ៌ខ្មៅ ដែលត្រូវបានគេស្គាល់ថា ជារថយន្តដ៏កម្រមួយក្នុងលោក បានមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។
គួរបញ្ជាក់ដែរថា ចំពោះរថយន្តដ៏ទំនើបមួយគ្រឿងនេះ គឺមានការផលិតឡេីងចំនួនតែ ២០គ្រឿងតែប៉ុណ្ណោះនៅលេីលោកយេីងនេះ ទេីបគេចាត់ទុកវាជារថយន្តដ៏ទំនើបនិងអស្ចារ្យ បំផុតមួយ ដែលកម្រនឹងមានអ្នកមានអ្នកជិះ ព្រោះតែតម្លៃវាមានតម្លៃដល់ទៅ 3.26លានដុល្លារ ដែលមិនទាន់រាប់បញ្ចូលទាំងពន្ធផងនោះ។
រថយន្ដនេះ មានតួខ្លួន Carbon fiber ហើយទឹកថ្នាំរបស់វាគឺពណ៌ខៀវចាស់គ្រើម ហៅថា Matt Steel Blue ឬ Steel Blue Carbon, យ៉ាន់ពណ៌ខ្មៅ, ដុំហ្វ្រាំងពណ៌ខៀវ និងកៅអីពណ៌ខៀវ។ ជាមួយនឹងភាពអស្ចារ្យ និងតម្លៃដ៏កប់ពពករបស់រថយន្ត Bugatti Chiron Sport 110 ANS ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសបុក បានបញ្ចេញជាមតិយោបល់ជាច្រើនផ្សេងៗគ្នា។
ហេីយក៏មានអ្នកខ្លះបានលេីកឡេីងថា ប្រហែលមិនមែនជារបស់ខ្មែរនោះទេ គឺជាជនជាតិចិនភាគច្រើនហេីយមេីលទៅ តែទោះជាយ៉ាងណា យេីងនៅមិនទាន់ដឹងអំពីភិនភាគរបស់ម្ចាស់ឡានដ៏ទនេីបមួយគ្រឿងនេះនៅឡើយទេ។ កុំឲ្យខាតពេលយូរ ដេីម្បីជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តរីករាយទស្សនានូវរូបភាពទាំងនេះដូចតទៅ។
ប្រភព៖ khosja