ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរ ចាប៉ីដងវែងនិងទ្រយក្ស ត្រូវបានដាក់តាំងបង្ហាញនៅភោជនីយដ្ឋានមួយកន្លែង
ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា និងជាឧបករណ៍ដែលមានឆ្លាក់នៅលេីជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ ក្នុងនោះដែរបទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។
សូមជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបថា ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ជាមួយគ្នានេះដែរ កម្ពុជាក៏ទេីបតែប្រារព្ធអបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ដែលមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ផងដែរ។
យ៉ាងណាមិញ ក្រឡេកមកមេីលពីភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តព្រះសីហនុ ដែលមានឈ្មោះ Rendes-Vous Restaurant & Cafe បានដាក់តាំង ចាប៉ីដងវែងនិងទ្រយក្ស ឧបករណ៍តន្ត្រីប្រពៃណីជាតិ ដេីម្បីទាក់ទាញអតិថិជន ភ្ញៀវជាតិ និងអន្តរជាតិ ដែលពិតជាស្រស់ស្អាតខ្លាំងណាស់។ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Vannak Sam បានមានការរៀបរាប់ឲ្យដឹងថា៖
«ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរ តែមកពីយើងម្នាក់ៗចូលចិត្តមើលតែរបស់គេធ្វើ មិនដែលមើលរបស់ខ្លួនឯងវប្បធម៌ខ្លួនឯងធ្វើទេ!! របស់ខ្មែរ ថតនៅខ្មែរគឺមិនសូវស៊ែរ តែបើរឿងតារាវា យគ្នាបែកក្បា ល រឿងញ៉ែស្រីគ្នា ស៊ែរ ងាប់ចោលហើយមានសមាគមន៏ជួយប្តឹងយកសំណងទៀតស្អាតទេ ទ្រខ្មែរ ចាបុីខ្មែរ ស្នាដៃខ្មែរ»។
ប្រភព៖ khosja