នៅថ្ងៃទី ២៦ ធ្នូនេះនឹងមានសូរ្យគ្រាសរយៈពេល ៣ម៉ោងពេញ!!! ស៊ែរឲ្យបានដឹងគ្រប់គ្នាផង
នៅថ្ងៃព្រហស្បតិ៍ទី ២៦ ខែធ្នូនេះនឹងមានបាតុភូតសូរ្យគ្រាសកើតឡើង។ គ្រាន់តែមួយថ្ងៃបន្ទាប់ពីបុណ្យណូអែលប្រជាជនហ្វីលីពីននឹងអាចបានឃើញសូរ្យគ្រាសប្រចាំឆ្នាំ។ ព្រះអាទិត្យនិងព្រះច័ន្ទនឹងចូលគន្លងតែមួយរយៈពេល ៣ ម៉ោង១៥ នាទី នៅពេលរសៀល។សូរ្យគ្រាសដោយអន្លើនឹងចាប់ផ្តើមនៅម៉ោង ១២:៣៦នាទីថ្ងៃត្រង់ ហើយឈានដល់ម៉ោង ២:១៩នាទីរសៀល។ ពេលដែលព្រះច័ន្ទនៅជិតកណ្តាលព្រះអាទិត្យ និងពេលព្រះច័ន្ទនឹងចាកចេញពីគែមព្រះអាទិត្យនៅម៉ោង ៣:៤៧នាទីរសៀល។
អាស្រ័យលើកន្លែងដែលអ្នកឈរនៅលើផែនមួយនេះ យើងនឹងមើលឃើញមួយផ្នែក ឬឃើញពេញ។ សម្រាប់ប្រទេសហ្វីលីពីនប្រហែលជា ២ភាគ៣ នៃព្រះអាទិត្យនឹងត្រូវបាំងដោយព្រះចន្ទនៅថ្ងៃទី ២៦ ខែធ្នូ។ សូរ្យគ្រាសគឺនៅពេលដែលព្រះអាទិត្យ ព្រះច័ន្ទ និងផែនដីស្ថិតក្នុងគន្លងតែមួយ ដោយក្នុងនោះពន្លឺព្រះច័ន្ទរារាំងពន្លឺព្រះអាទិត្យក្នុងរយៈពេលជាក់លាក់ណាមួយ។
ពីផែនដីទៅ មនុស្សនឹងមើលឃើញផ្នែកខាងងងឹតនៃព្រះច័ន្ទនៅពេលវារារាំងកាំរស្មីព្រះអាទិត្យ។សូរ្យគ្រាសនៅថ្ងៃទី២៦ ខែធ្នូ ខាងមុខនេះនឹងអាចមើលឃើញនៅប្រទេសមួយចំនួនដូចជា អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី។
សម្រាប់អ្នកស្រឡាញ់វិស័យតារាសាស្ត្រ អង្គការតារាសាស្ត្រមួយចំនួននឹងត្រូវមើលកែវពង្រីកនៅទូទាំងប្រទេស។ មួយក្នុងចំនោមនោះគឺ Manila Street Astronomers ដែលនឹងត្រូវផ្សព្វផ្សាយជាសាធារាណៈនៃទីតាំងមើលដោយកែវពង្រីក ដោយឥតគិតថ្លៃនាពេលឆាប់ៗនេះ៕ប្រភព៖kampucheathmey