ស៊ែរឲ្យបានដឹងគ្រប់គ្នាផង!!! ប្រទះឃើញរូបចម្លាក់ ព្រះពុទ្ធបដិមា សម័យចេនឡា និងសម័យអង្គរ

ថ្មីៗនេះប្រទះឃើញរូបបដិមា ដែលឆ្លាក់ជាប់ជញ្ជាំងថ្ម នៅតំបន់ជួរភ្នំក្រវាញកណ្តាល ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ និយាយតៗគ្នាថា ជាទីសក្ការៈបូជានាសម័យចេនឡា មុនបុរេប្រវត្តិ និងសម័យអង្គរ។

តែទោះជាយ៉ាងណាក្តី នេះគ្រាន់តែជាការសិក្សាដំបូងប៉ុណ្ណោះ, លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ បានស្នើដល់ក្រុមជំនាញ ចុះទៅធ្វើការសិក្សាផ្ទាល់នៅទីនោះ ទើបដឹងពីសម័យកាល និងកាលបរិច្ឆេទពិតប្រាកដ នៃវត្ថុបុរាណ ជាពិសេសផ្ទាំងថ្មជាច្រើន ដែលមើលមួយភ្លែត វាហាក់បីដូចជាសត្វ ឬរូបបដិមានានាជាច្រើន។បើតាមAccount Facebook ដែលមានឈ្មោះថា អេង គន្ធា (Eng Kunthea) បានសរសេររៀបរាប់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «សូមអរគុណ ក្រុមរុករកនៅថ្ងៃនេះ បានប្រទះឃើញទីសក្ការៈបូជា “សម័យបុរេប្រវត្តិ និងសម័យអង្គរ” សូមឲ្យមហាកុសលនេះ ជួយបីបាច់រក្សាប្រជាជនខ្មែរទូទាំងប្រទេស! រូបភាពពីឃុំ អន្សាចំបក់ ស្រុកក្រគរ ពោធិ៍សាត់»។

ម្ចាស់Accountនោះ បានសរសេរបន្តកាលពីព្រឹកនេះទៀតថា «រូបទាំងបីនេះ មួយណាជា “សយនមុទ្រ ឬព្រះសម្មាសម្ពុទ្ធផ្ទំ” និង “និព្វានមុទ្រឬ ព្រះសម្មាសម្ពុទ្ធបរិនិព្វាន” ទីកន្លែងនេះត្រូវបានបោះបង់រាប់ពាន់ឆ្នាំមកហើយ ទើបតែរកឃើញនៅថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៩។ សូមជួយផ្តល់ជាគតិផង ! សូមអនុមោទនា!»។សូមបញ្ជាក់ថា ទីកន្លែងនេះ មិនមាននរណាម្នាក់បានទៅដល់ជាច្រើនឆ្នាំមកហើយ តំបន់ នេះ នៅលើកំពូលជួរភ្នំក្រវាញកណ្តាល ស្ថិត ក្នុងភូមិ ក្បាល ដំរី ឃុំ អន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពោះតំបន់ប្រវត្តិសាស្ត្រនេះ ក្រុមការងាររុករកនិងមន្ត្រីជំនាញនឹងចុះទៅ ធ្វើសិក្សាបន្ថែមនៅចុងសប្តាហ៍នេះ៕ប្រភព៖freshnews

Leave a Reply

Your email address will not be published. Required fields are marked *