ឪពុកលាចាកជាង៤ឆ្នាំហើយ!!! ពេលនេះ កូនស្រី Por កាន់តែធំ កាន់តែស្អាតខ្លាំង ក្រមុំស្តូក គួរឲ្យស្រលាញ់ណាស់…

លោក Por គឺជាអតីតតារាសម្តែងថៃម្នាក់ ដែលមានប្រជាប្រិយភាពខ្ពស់ ប៉ុន្តែគួរឲ្យសោកស្តាយលោកបានលាចាកលោកទៅគ្មានថ្ងៃត្រលប់ ចោលប្រពន្ធ និងកូនដ៏កម្សត់អោយរស់នៅដោយគ្មានរូបលោកជារៀងរហូត។

ទោះបីជាយ៉ាងណា ភរិយារបស់លោក Por មិនអស់សង្ឃឹមឡើយ​ ស៊ូមើលថែកូនស្រីតែម្នាក់ឯង​ ដើរតួជាម្តាយផង ជាឪពុកផង ហើយក៏ទទួលបានការសរសើរពីមហាជនជាច្រើនផងដែរ។ដោយលែក ក្រលេកមកមើលកូនស្រីរបស់ លោក Por វិញ ពេលនេះគឺកាន់តែធំឡើងហើយ ដោយរូបរាង និងមុខមាត់ក៏កាន់តែស្អាតផងដែរ ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ថា កូនស្រីរបស់ លោក Por ពេលធំឡើងប្រាកដជាក្លាយជាតារាស្រីម្នាក់ដែរស្អាត ហើយមានសមត្ថភាពខ្ពស់ ដូចជាប៉ាៗនិងម៉ាក់ៗរបស់គេចឹង។

Leave a Reply

Your email address will not be published. Required fields are marked *