កុំចេះតែហ៊ាន!!! ជប៉ុនឱ្យវៀតណាមប្រមូលទឹកម្ទេសដែលនាំចូលទៅប្រទេសខ្លួនវិញជាបន្ទាន់ ព្រោះមានផ្ទុកសារធាតុញៀន
យោងតាមវេបសាយអនឡាញមួយរាយការណ៍ក្នុងសប្ដាហ៍នេះថា អាជ្ញាធរក្នុងទីក្រុង Osaka ប្រទេសជប៉ុន បានបញ្ជាប្រមូលទឹកម្ទេស ១,៨ ម៉ឺនដបដែលនាំចូលពីប្រទេសវៀតណាមត្រឡប់ទៅវិញ ដោយសារផ្ទុកសារធាតុញៀន។លោក Ta Duc Minh មន្ត្រីទំនាក់ទំនងពាណិជ្ជកម្មជាមួយស្ថានទូតវៀតណាមក្នុងប្រទេសជប៉ុន បានបញ្ជាក់អំពីរឿងនេះដល់កាសែត Tuoi Tre កាលពីថ្ងៃសៅរ៍។
យោងតាមព័ត៌មានចេញផ្សាយលើវេបសាយ City.osaka.lg.jp កាលពីថ្ងៃអង្គារ ទឹកម្ទេសម៉ាក Chin-su ចំនួន ១៨.១៦៨ ដប ផលិតដោយក្រុមហ៊ុន Masan Group របស់ប្រទេសវៀតណាម ត្រូវបានប្រមូលត្រឡប់មកស្រុកវិញ ដោយសារមានផ្ទុកសារធាតុញៀនមួយហៅថា Benzoic Acid ដែលមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងប្រទេសជប៉ុនឡើយ។
យោងតាមវេបសាយដដែលបានឱ្យដឹងថា ក្រុមហ៊ុន Javis ដែលមានមូលដ្ឋាននៅទីក្រុង Osaka បាននាំចូលទឹកត្រី ទឹកស៊ីអ៊ីវ Osaka នៅចន្លោះខែតុលា និងខែធ្នូ។ហើយសារធាតុផ្សំត្រូវបានរកឃើញមានផ្ទុកសារធាតុ Benzoic Acid ក្នុងកម្រិត ០,៤១ ទៅ ០,៤៥ ក្រាមក្នុងមួយគីឡូក្រាមនៃទឹកម្ទេស ដែលខុសនឹងច្បាប់ចំណីអាហារក្នុងប្រទេសជប៉ុន៕