ស៊ែផងបងប្អូន!!! ជិះកង់បីទៅរៀន ស្រាប់តែបាត់មិនឃើញមកផ្ទះ ទូរស័ព្ទក៏មិនលើក…
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសស្ដីពីដំណឹងក្រុមគ្រួសារមួយបានបាត់កូនស្រីជាទីស្រលាញ់របស់ខ្លួន កាលពីម្សិលមិញនេះ ដោយមិនឃើញនាងត្រលប់មកផ្ទះវិញនោះទេ ហើយទាក់ទងតាមទូរស័ព្ទក៏មិនចូលថែមទៀតផង។
ក្នុងនោះដែរ យោងតាមរយៈស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរប្រាប់ឱ្យដឹងថា៖”ករណីបាត់ក្មេងស្រីឈ្មោះ ហៃ គឹមសុង អាយុ ១៥ឆ្នាំ អាសយដ្ឋានភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ:សិស្សវិទ្យាល័យច្បារអំពៅ។ កាលពីថ្ងៃអង្គារ ទី ១៧ ខែ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ក្មេងស្រីបានធ្វើដំណើរតាមរយះម៉ូតូកង់បីទៅរៀននៅវិទ្យាល័យច្បារអំពៅ លុះដល់ម៉ោង៥ល្ងាចមិនឃើញកូនស្រីមកផ្ទះម្តាយក៏បានតេទូរស័ព្ទទៅលេខទូរស័ព្ទរបស់កូនស្រីតេមិនអាចទំនាក់ទំនងបាន បន្ទាប់មកម្តាយបានទំនាក់ទំនងទៅគ្រូបន្ទុកថ្នាក់ ហើយគ្រូបានប្រាប់មកវិញថាកូនស្រីមិនឃើញមករៀនទេ។
លុះដល់ព្រឹកឡើងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៩ នៅតែមិនឃើញកូនស្រីត្រលប់មកផ្ទះវិញ ទើបម្តាយមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍អោយជួយស្រាវជ្រាវ។ពេលនេះសមត្ថកិច្ចគ្រប់ប៉ុស្តិ៍ ខណ្ឌ និងការិយាល័យជំនាញកំពុងតែស្វះស្វែងរកក្មេងស្រីដែលបាត់នេះ ។ លេខទូរស័ព្ទក្រុមគ្រួសារ 016 820 778,086 876 060”៕ប្រភព៖ khosja