របៀបធ្វើមាន់ដុត ទឹកឃ្មុំ!!!

គ្រឿងផ្សំសម្រាប់មាន់៖ – មាន់ 1 – ទឹកឃ្មុំ 1 ស្លាបព្រាបាយ – អំបិល 1/2 ស្លាបព្រាកាហ្វេ – ម្រេច 1 ស្លាបព្រាកាហ្វេ – ម្ទេសម៉ដ្ធ 2 ផ្លែ – ខ្ទឹមសចិញ្រ្ចាំ 4 កំពិស – ប្រេងខ្យង 1 ស្លាបព្រាបាយ – ប្រេងឆា 1 ស្លាបព្រា។

ទឹកជ្រលក់:- ទឹកឃ្មុំ 1 ស្លាបព្រាបាយ – ស្ករ 1 ស្លាបព្រាបាយ- ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ – ទឹកត្រី 2 ស្លាបព្រាបាយ – ម្ទេស 2 ផ្លែ – ខ្ទឹមសចិញ្រ្ចាំ 4 កំពិស- ប្រេងឆា 1 ស្លាបព្រា។

វិធីចំអិនសាច់មាន់:- លាយ ទឹកឃ្មុំ អំបិល ម្រេច ម្ទេសម៉ដ្ធ ខ្ទឹមសចិញ្រ្ចាំ ប្រេងខ្យង ចូលគ្នាអោយសព្វ។- យកមាន់ដែលលាងស្អាតមកប្រលាក់ ជាមួយគ្រឿងផ្សំដែលលាយ រួចអោយសព្វ ទុកចោលយ៉ាងហោចណាស់មួយម៉ោង ដើម្បីអោយចូល ជាតិល្អ។

យកក្រដាស់អាលុយមីញូម រុំមាន់បីបួនជុំ រួចយកថាសមួយដាក់មាន់ ដែលរុំរួច បន្ថែមទឹកបន្តិច រួចយកទៅដាក់ក្នុង oven ដោយបើកកំដៅ 400c រយៈពេលប្រហែល 1/2 ម៉ោង ត្រឡប់មាន់ម្តង រួចហើយ 1/2 ម៉ោង ត្រឡប់មាន់ម្តងទៀត។

យកមាន់ដែលដុតរួច ទៅអាំងលើចង្គ្រានធ្យូង រហូតដល់មាន់ក្រហម ល្អ ប្រហែលជា 1/2 ម៉ោង (ការចំអិនមាន់គឺអាស្រ័យលើទំហំមាន់ លៃយ៉ាងណាអោយឆ្អឹនល្អ)។វិធីទឹកជ្រលក់:- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស បំពងអោយក្រហម បន្ថែរសជាតិដោយ ទឹកឃ្មុំ ស្ករ ទឹកក្រូចឆ្មា ទឹកត្រី ម្ទេស ទុកអោយពុះ ភ្លក្ស រសជាតិតាមចំនូលចិត្តជាការស្រេច៕ប្រភព៖ ផ្ទះមុខម្ហូប

Leave a Reply

Your email address will not be published. Required fields are marked *