បើស្រលាញ់ បើគាំទ្រ សូមបងប្អូនស៊ែរម្នាក់មួយមក!!! កូនខ្មែរយើងបាននាំយកសិល្បៈល្ខោនខោល និងរបាំបុរាណខ្មែរ ទៅសម្តែងនៅប្រទេសជប៉ុន ដើម្បីបង្ហាញអោយអន្តរជាតិបានឃើញ នូវសម្បត្តិរបស់ខ្មែរដ៏អស្ចារ្យមួយនេះ
យេីងសង្កេតឃើញថា សិល្បៈល្ខោនខោលដែលធ្លាប់ល្បីល្បាញរន្ទឺ ហាក់បីជាមានសន្ទុះគាំទ្រជាខ្លាំង ខណៈដែលមានអ្នកសិល្បៈមួយចំនួនបានខិតខំធ្វើការសម្តែង ក៏ដូចជាធ្វើការអភិរក្ស និងមានការចូលរួមគាំទ្រពីសំណាក់មហាជនខ្មែរជាច្រើនតាមរយៈការចូលរួមទស្សនាផ្ទាល់ និងការស៊ែរបន្តតាមរយៈបណ្តាញសង្គមជាដេីមនោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ សិល្បករ និងសិល្បការនីចំនួន២រូបដែលតំណាងឲ្យកម្ពុជា បាននាំយកសិល្បៈល្ខោនខោល និងរបាំបុរាណខ្មែរទៅចូលរួមសម្តែងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងកម្មវធី VIVA ASEAN The Best of ASEAN Performing Arts និងពិព័រណ៍វប្បធម៌អាស៊ាន ឆ្នាំ២០១៩។
សូមជម្រាបជូនដែរថា ចំពោះសិល្បករទាំងពីររូបតំណាងឲ្យកម្ពុជា បាននាំយករបាំសិល្បៈល្ខោនខោល និងរបាំបុរាណខ្មែរទៅចូលរួមសម្តែងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន មានឈ្មោះ សួរ គឹមសេង ជាមន្ត្រីសាលាមធ្យមវិចិត្រសិល្បៈ និង កញ្ញា លាវ ចន្ទ័លិកា ជាមន្ត្រីនាយកដ្ឋានសិល្បៈទស្សនីយភាព ហេីយចំពោះការសម្ដែងនេះ គឺបានបញ្ចប់ទៅដោយជោគជ័យផងដែរ។
គួររំលឹកដែរថា ល្ខោនខោលខ្មែរ ត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបានធ្វើឡើងនៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមកដល់ថ្ងៃនេះ គឺមានរយៈពេល១ឆ្នាំហើយ ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរគ្រប់រូប មានមោទនះភាពខ្លាំងណាស់នៃលទ្ធផលដ៏អស្ចារ្យមួយនេះ។
ប្រភព៖ khosja