ថ្មីៗៗ ឯកឧត្ដម ជា សុផារ៉ា បានដកតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកំពត បន្ទាប់ពីបែកធ្លាយរឿង….
តាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានសរសេរប្រាប់ឱ្យដឹងនាខណៈមុននេះបន្ដិចថា៖”ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានដកតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកំពត មកបញ្ឈរជេីងនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បន្ទាប់ពីបែកធ្លាយ ប្រជាពលរដ្ឋប្ដឹងចូល ផេក សម្ដេចតេជោ ហ៊ុន សែន រឿង ការយឺតយ៉ាវក្នុងការធ្វេីប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋឈ្មោះ ស្វាយ សាត់ រស់នៅភូមិ កោះខ្លូត ឃុំ កំពង់ត្រាចខាងកេីត ស្រុក កំពង់ត្រាច ខេត្តកំពត បានស្នេីសុំធ្វេីប័ណ្ណកម្មសិទ្ធិដីធ្លីទំហំ ២៩៤ ម៉ែត្រការ៉េ។ តែការស្នេីនេះបានអូសបន្លាយរាប់ឆ្នាំ មិនដោះស្រាយអោយ ប្រជាពលរដ្ឋ ធ្វើអោយ ប្រជាពលរដ្ឋ ប្ដឹងចូលផេកសម្ដេចតេជោ។ នៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ អភិបាលខេត្តកំពត បានដឹកនាំ ប្រជុំដោះស្រាយបញ្ចប់បញ្ហានេះ ដោយបានធ្វេីប័ណ្ណអោយប្រជាពលរដ្ឋតាមការស្នេីសុំ“។
ទន្ទឹមនឹងនេះដែរ បើយោងតាមរយៈសេចក្ដីប្រកាស ស្ដីពីការសម្រួលភារកិច្ច និងតែងតែតាំងមន្រ្ដីរាជការ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា បានសម្រេច ប្រកាស១៖ សម្រួលភារកិច្ចលោក យិន វុឌ្ឍ ពីប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយាដី ខេត្ដកំពត មកបម្រើការងារនៅទីស្ដីការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។
ប្រកាស២ តែងតាំងលោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយាដី ខេត្ដកំពត ជំនួសលោក យិន វុឌ្ឍ។ ប្រកាស៣ បទប្បញ្ញត្ដិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ ប្រការ៤ នាយកឧទ្ទកាល័យ គ្រប់អគ្គនាយក អត្ថាពិការ គ្រប់ប្រធាននាយកដ្ឋាន និងអង្គភាពពាក់ព័ន្ទមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយាដី ខេត្ដកំពត លោក យិន វុឌ្ឍ និងលោក ដាញ់ សារី ត្រូវទទួលបន្ទុកអនុវត្ដប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ”៕
ប្រភព៖ khosja