ស្អប់ជម្ពប់លើមែន!!! ស្អប់នោះស្អប់ តាបុិហ្នឹង​ តែចុងក្រោយ​បែរជា​អរគុណដែលចូលក្នុងជីវិតអូន…

ពេលខ្លះ​មនុស្ស២នាក់មិនដែលស្គាល់គ្នាសោះ​ បែរជាអាចក្លាយជាប្តីប្រពន្ធនឹងអាចរស់នៅជាមួយគ្នាដ៏ចាស់សក់ស្កូវផងដែរ​ តើវាជារឿងដែល​ចៃដន្យ​ឬ? ជាក់ស្តែង​ ​គូស្នេហ៏មួយគូនេះវិញ​ ពិតជាមាននិស្ស័ជាមួយគ្នាម៉ែនហើយ​ ទើបបានជាបណ្តាលឲ្យជួបគ្នា​ ដែលអ្នកទាំង២ទេីបតែស្គាល់គ្នាសោះ​ ក៏ក្លាយជា​គូ​ដណ្ដឹង​នឹង​គ្នា​។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sokun Lida ដែលជាកូន​ក្រមុំ​ បានបង្ហាញ​ពីអារម្មណ៍​ហួសចិត្ត​ជាខ្លាំង​ ដែលកាលពី​ទេីបតែស្គាល់ខាង​ប្រុសជាលេីកដំបូងនោះ រូបនាង​មាន​អារម្មណ៍​ស្អប់​មិនចូលចិត្តនោះទេ​ តែចុងក្រោយ​ពួកគេ​ទាំង២​បែរជា​អាចក្លាយ​ជា​គូដណ្ដឹង​នឹងគ្នា​ ក្រោមការ​ដឹងឮពីចាស់​ទុំទាំងសងខាងទៅវិញ។

ក្នុង​នោះ​ដែរ​ នារី​ជាកូន​ក្រមុំ​ក៏មាន​ជាពាក្យ​ពេចន៍​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ពាក្យចាស់លោកពោលថា ស្អប់ជម្ពប់លើ ឥលូវជួបខ្លួនឯងហើយ ស្អប់នោះស្អប់ តាបុិហ្នឹង…! អរគុណដែលបានចូលក្នុងជីវិតរបស់អូន អរគុណដែលបងតែងតែផ្តល់តម្លៃ​ អរគុណដែលបងមិនខ្វល់ពីអតីតកាល។ ទើបតែស្គាល់គ្នាមិនសំខាន់​ សំខាន់អោយតែយើងច្បាស់លាស់ មនុស្សល្អ​ ថ្ងៃទី១៥ ខែ១២ ឆ្នាំ​២០១៩»។

ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មានការ​ចូលរួម​អបអរសាទរ​ពី​បងប្អូន​សាច់ញាតិ​ មិត្តភ័ក្ដិ​ ក៏ដូចជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ ចំពោះ​គូស្នេហ៍​មួយ​គូ​នេះ​ និងបាន​មានការ​ជូន​ពរដល់អ្នក​ទាំង​២​អោយស្រលាញ់គ្នា​ជារៀងរហូត​ផងដែរ។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​ក្នុង​ពិធី​ភ្ជាប់​ពាក្យរបស់អ្នកទាំង២​ដូច​តទៅ​។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *