ស្រែអំបិល!!! ធ្លាប់តែល្បីឈ្មោះ ឥឡូវគេបោះបង់ចោល ក្លាយជាកន្លែងឃ្វាលក្របីហើយ
(កំពត)៖បើតាមលោក សេង សន ជាអ្នកចាំឃ្លាំងអំបិលនៅឃុំអង្គោល,ស្រុកដំណាក់ចង្អើរ,ខេត្តកែបបានឲ្យដឹងថាការផលិតអំបិលឆាំ្ននេះគឺមិនបានផលនោះទេដោយសារភ្លៀងធ្លាក់តាំងពីខែប្រាំងរហូតដល់វស្សាតែម្ដងហើយដីស្រែអំបិលវិញមួយចំនួនធំត្រូវម្ចាស់ជួលទៅឲ្យវិនិយោគិនកូរ៉េសម្រាប់ចិញ្ចឹមក្តាម និងបង្គានិងមួយចំនួនទៀតស្មៅដុះពេញស្រែក្លាយជាកន្លែងឃ្វាលគោក្របីទៅហើយ។
លោកបន្ដថា៖« ដីស្រែផលិតអំបិលរបស់កម្ពុជាអាចនឹងត្រូវបាត់បង់ហើយត្រូវពឹងផ្អែកលើការនាំចូលទាំងស្រុងបើសិនជាយើងមិននាំគ្នាជួយស្រោចស្រង់ទេខណៈប៉ុន្មានថ្ងៃមុននេះជនជាតិចិនមួយក្រុមក៏បានចុះមកពិបើតាមលោក ប៊ុន យោង ម្ចាស់ស្រែអំបិលបានឲ្យដឹងថាឆ្នាំនេះភ្លៀងធ្លាក់ច្រើនពេកធ្វើឲ្យការផលិតអំបិលមិនទទួលបានទិន្នផលទេ។លោកបន្ដថា៖ ការផលិតអំបិលបច្ចុប្បន្ននេះគឺធ្វើទៅតាមប្រពៃណីសុទ្ធសាធ។
ប្រធានរដ្ឋបាលនៃសហគមន៍អ្នកផលិតអំបិលកំពត-កែប លោក អ៊ុំ ឈុន បានឲ្យដឹងថាកាលពីឆ្នាំ២០១៧សហគមន៍ផលិតអំបិលបានចំនួន៣ម៉ឺន៣ពាន់តោនតែឆ្នាំនេះការផលិតអំបិលគឺសូន្យតែម្ដងដោយសារតែអាកាសធាតុមិនអំណោយផល។
លោកបន្ដថា៖ឆ្នាំនេះភ្លៀងធ្លាក់ច្រើននៅតាមមាត់សមុទ្រធ្វើឲ្យការផលិតអំបិលនៅខេត្តកែបនិងកំពតមិនទទួលបានផលទេហើយបច្ចុប្បន្នដីស្រែអំបិលចំនួន២០០ហិកតាត្រូវបានម្ចាស់ជួលឲ្យវិនិយោគិនកូរ៉េសម្រាប់ចិញ្ចឹមក្ដាមនិងបង្គាទៅហើយនៅសល់ប៉ុន្មានត្រូវម្ចាស់បោះបង់ចោលស្មៅដុះពេញស្រែ»។
លោកបញ្ជាក់ថា៖ឆ្នាំនេះកសិករផលិតអំបិលខាតបង់យ៉ាងខ្លាំងដោយសារតែភាគច្រើនគឺខ្ចីលុយពីមីក្រូហិរញ្ញវត្ថុនិងធនាគារដើម្បីមករៀបចំស្រែអំបិលប៉ុន្តែក្រោយពេលរៀបចំនិងបញ្ចូលទឹករួចស្រាប់តែភ្លៀងធ្លាក់ជាប់ៗគ្នាពីដើមឆ្នាំមកនិងត្រូវខូចខាតទាំងស្រុងដូច្នេះហើយទើបពួកគេជួលដីស្រែឲ្យវិនិយោគិនកូរ៉េសម្រាប់ចិញ្ចឹមក្តាមនិងបង្គាវិញដើម្បីយកប្រាក់មកទូទាត់បំណុល។អំបិលកម្ពុជាត្រូវបានទទួលស្គាល់ជាអំបិលដែលមានគុណភាពនិងបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិជាច្រើនដូចជាទីផ្សារប្រទេសអង់គ្លេសស្វ៊ីសនិងបណ្ដាប្រទេសមួយចំនួនទៀតនៅអឺរ៉ុបក៏ប៉ុន្តែការនាំចេញនោះគឺតែផលិតផលផ្កាអំបិលប៉ុណ្ណោះ
យោងតាមប្រធានការិយាល័យរដ្ឋបាលអំបិលកំពត-កែបលោក អ៊ុំ ឈុន បានប្រាប់កន្លងមកថាឆ្នាំនេះសមាគមបានស្នើទៅរាជរដ្ឋាភិបាលសម្រាប់នាំចូលអំបិលប្រមាណពី៤ទៅ៥ម៉ឺនតោន មកផ្គត់ផ្គង់ក្នុងប្រទេស។
ប្រភពពី khmerpart