ខ្លាំងមែន!!! បុរសម្នាក់ប្រើសំណល់អេតចាយសោះ អាចច្នៃឡានមួយគ្រឿងបើកលើទឹកបាន…(មានវីដេអូ)
ចិន៖ អ្នកច្នៃប្រឌិតម្នាក់នៅប្រទេសចិនបានប្រែក្លាយគ្រឿងបន្លាស់រថយន្តចាស់ៗទៅជាយានជំនិះបានយ៉ាងប្រសើរ ដែលវាអាចមើលទៅដូចជាចាស់បន្តិច តែរថយន្តនេះរបស់លោក Xiong Jian ត្រូវបានសាកល្បងកាលពីថ្ងៃទី ២៥ ខែមីនា នៅទន្លេហ្សេនហ្ស៊ី ប្រទេសចិន។
ភរិយារបស់លោក Xiong Jian បានគាំទ្រគាត់យ៉ាងពេញទំហឹងក្នុងកំឡុងពេលដំណើរការបង្កើតនេះ ដោយបាននិយាយថា “វាជាចំណង់ចំណូលចិត្តរបស់គាត់ ដូច្នេះខ្ញុំគួរតែគាំទ្រគាត់ឱ្យធ្វើអ្វីដែលគាត់ចូលចិត្ត”។
រូបភាពវីដេអូបានបង្ហាញលោក Xiong Jian សាកល្បងរថយន្តថ្មីរបស់គាត់ដែលផលិតចេញពីគ្រឿងបន្លាស់អេតចាយ។
លោក Xiong បានសាកល្បងរថយន្តនេះនៅលើដងទន្លេហ្សេនហ្ស៊ី ដែលគាត់និយាយថាវានៅជិតផ្ទះរបស់គាត់ស្រាប់។ គាត់បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំរស់នៅក្បែរមាត់ទន្លេ ដូច្នេះរថយន្តបើកលើទឹកពិតជាជួយសម្រួលការលំបាកដល់ខ្ញុំណាស់” ។
ទោះយ៉ាងណាក៏ដោយ វាមិនបានដំណើរការរលូនទេនៅលើកដំបូង ដោយលោក Xiong និយាយថា៖ “នៅពេលដែលខ្ញុំបើកវាដំបូងមានទឹកខ្លះជ្រាបចូលទៅក្នុងម៉ាស៊ីន ដែលវាអាចនឹងធ្វើឲ្យម៉ាស៊ីនលែងដំណើរការ” ដូចច្នេះលោក Xiong បានផ្លាស់ប្តូរក្បាលម៉ាស៊ីនខាងមុខទៅដាក់នៅខាងក្រោយដែលហាក់ដូចជាបញ្ហានេះត្រូវបានដោះស្រាយ។
ភរិយារបស់គាត់គាំទ្រចំពោះចំណង់ចំណូលចិត្តរបស់ប្តីគាត់យ៉ាងខ្លាំង ហើយបាននិយាយថា ប្រសិនបើគាត់ចូលចិត្តវា គាត់អាចធ្វើវាបាន៕
មើលវីដេអូខាងក្រោមនេះ