អបអរសាទរ!!! សៀង ចន្ធា ក្លាយជាអ្នកស៊ុតបញ្ចូលទីលឿនបំផុតក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម
ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម ២២ឆ្នាំបាននាំក្រុមសហភាពមីយ៉ាន់ម៉ាតាំងពីនាទីដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម២០១៩ ដោយគ្រាប់បាល់ដ៏លឿនបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិកីឡាតំបន់អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម)។គ្រាប់បាល់នេះត្រូវបានស៊ុតបញ្ចូលទីក្នុងរង្វង់វិនាទីទី១៨ ដោយកីឡាករ សៀង ចន្ធា របស់មជ្ឈមណ្ឌលកីឡាបាល់ទាត់ជាតិបាទីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
នេះជាគ្រាប់បាល់ទី៣ កីឡាករ សៀង ចន្ធា ក្នុងការប្រកួតស៊ីហ្គេម ដែលគ្រាប់ទី១ ស៊ុតបញ្ចូលទីក្នុងការប្រកួតដែលកម្ពុជាឈ្នះទីម័រខាងកើត ៥ទល់នឹង០ និងគ្រាប់បាល់ទី២ ក្នុងការប្រកួតដែលកម្ពុជាឈ្នះម៉ាឡេស៊ី ៣ទល់នឹង១។ ប្រកួតជាមួយសហភាពមីយ៉ាន់ដែលកម្ពុជា ចាញ់ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ចន្ធា ត្រូវដូរចេញជំនួសដោយកីឡាករភ្នំពេញក្រោន ម៉ៅ ពិសិដ្ឋ ដោយសាររបួស៕ប្រភព bayontv