អាយុ គ្រាន់តែជាតួរលេខ! ខាងប្រុស28 ខាងស្រី32 សារភាពលើកទី១មិនព្រម ទី២មិនព្រម ចុងក្រោយ…
មនុស្សយើងម្នាក់ៗ មិនថាជាមនុស្សស្រី ឬក៏ជាមនុស្សប្រុសនោះទេ តែងតែមានការស្រលាញ់ និងឆ្លងមិនផុតពីសេចក្តីស្នេហានោះឡើយ ជាពិសេសចំពោះយុវវ័យតែម្តង គ្រាន់តែធំពេញវ័យភ្លាម ក៏ចាប់ផ្តើមមានអារម្មណ៏ចេះស្រលាញ់ និងអៀនខ្មាស់ច្រើនជាដើម នេះគឺជារឿងធម្មតាទៅហើយ ដែលមនុស្សគ្រប់រូបចៀសមិនផុតនោះទេ។
ទន្ទឹមនឹងនេះដែរ ដើម្បីឱ្យស្នេហាកាន់តែរលូន និងមានភាពជោគជ័យដើរលើវិថីអនាគតរួមគ្នា ក្រៅពីក្តីស្រលាញ់នោះ ភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា គឺជាកត្តាមួយដ៏សំខាន់បំផុត។ ហើយអ្វីដែលគូស្នេហ៍គ្រប់រូបត្រូវតែធ្វើនោះ គឺការពិភាក្សា និងការនិយាយគ្នាគ្រប់រឿងរ៉ាវទាំងអស់ តែប្រសិនជាអ្នកនៅតែមានការភ័យខ្លាចនេះ ភ័យខ្លាចនោះ
ឬមិនទាន់មានទំនុកចិត្ត ក្នុងការប្រាប់រឿងរ៉ាវសំខាន់ៗចំពោះគ្នាទេ ស្នេហារបស់អ្នកនឹងមិនគង់វង្សឡើយ ថែមទាំងស្រលាញ់គ្នាមិនយូរ ងាយបែកបាក់ទៀតផង។
ជាក់ស្តែង គូស្នេហ៍មួយគូនេះ បើតាមហ្វេសប៊ុកឈ្មោះ ND HDstudio II បានឲ្យដឹងថា ដោយសារតែមានក្តីស្រលាញ់ពិត ពីBro and Sis…ខាងប្រុស28 ខាងស្រី32រាប់អានដូចបងប្អូន ខាងប្រុសTake Care យូៗក៏មានចិត្តជាមួយខាងស្រីសារភាពលើកទី១មិនព្រម ទី២មិនព្រមខាងស្រីនឹកឃេីញចិត្តនឹងអាណិត នឹងមានចិត្តខ្លះៗដែលតែងតែTake Care…សារភាពលើកទី៣ក៏យល់ព្រម ទីបំផុតក៏មានថ្ងៃនេះនេះបានហៅថា ការព្យាយាមគង់តែបានសំរេច..
ប្រភពពី: ND HDstudio