កំពូលអ្នកសុំទាន!!! ការសុំទានសម័យថ្មីប្រើសុទ្ធតែកូដ QR របស់ WeChat Pay ដើម្បីងាយស្រួលដល់អ្នកដែលថាគ្មានលុយរាយអាចវេរលុយតាមកូដនេះបាន…

ចិន ៖ ថ្មីៗនេះលោកយាយជាអ្នកសុំទានម្នាក់នៅឯទីក្រុងប៉េកាំង ប្រទេសចិន បានប្រើប្រាស់ដូដ QR របស់ WeChat Pay ដើម្បីឲ្យអ្នកដំណើរវេរលុយតាម​រយៈ​កូដនោះ។ សម្រាប់វិធីនេះដែរ ត្រូវធ្វើឡើងសម្រាប់តែអ្នកដំណើរណាដែលព្យាយាមដោះសារថា គ្មានលុយរាយប៉ុណ្ណោះ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Fazil Irwan បានបង្ហោះរូបភាពមួយសន្លឹក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ដោយសរសេរថា៖«ខ្ញុំនិងមិត្តភក្ដិមួយក្រុម បានទៅទទួលទានអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋានមួយកន្លែង។ ខណៈពេលកំពុងធ្វើដំណើរដោយថ្មើរជើងស្រាប់តែមានលោកយាយម្នាក់បានស្ទាក់សុំលុយពីមិត្តភក្ដិស្រីរបស់ខ្ញុំ។

ដំបូងឡើយ នាងបានប្រាប់ថា គ្មានលុយរាយនោះទេ ហើយលោកយាយបានបង្ហាញកូដ QR រួចនិយាយថា “មិនអីទេ អាចវេរលុយតាម​រយៈ WeChat Pay បាន”។»ក្រោយពីរឿងរ៉ាវខាងនេះមានភាពល្បីល្បាញពាសពេញបណ្ដាញសង្គមរួចមក បានធ្វើឲ្យមហាជនជាច្រើនហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ក៏មានមតិមួយចំនួនបាននិយាយបែបលេងសើចថា អ្នកសុំទាននៅក្នុងប្រទេសចិនកំពុងមានភាពជឿនលឿន៕ប្រភព៖ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *