សូមប្រុងប្រយ័ត្នទាំងអស់គ្នា!!​ បុរសម្នាក់​បេីកឡាន​ដឹកប្រពន្ធនិងកូន​ ស្រាប់តែ​មាន​គេ​គប់​កញ្ចក់​ឡាន​ ដោយ​ការគប់តំរង់មកតៃកុងឡានតែម្តង ដែលស្ថិតនៅទីតាំងម្តុំ…

ករណី​រឿង​សុខ​សុវត្ថិ​ភាព​ ក្នុងពេលធ្វើដំណើរ​ គឺ​ជារឿងមួយដែលសំខាន់ខ្លាំងណាស់សំរាប់អ្នកបើកបរ​ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​សង្គម​ បើសិនជាសង្គមមួយមិនមានសុខ​សុវត្ថិភាព​នោះទេ​ ប្រជាជន​ប្រាកដ​ជាមានការភ័យខ្លាច​ ព្រួយ​បារម្ភ​ និងបាត់បង់​ជំនឿចិត្តចំ​ពោះ​អាជ្ញាធរ​មូលដ្ឋាន​ ក៏​ដូចជា​សមត្ថកិច្ច​​ក្នុង​តំបន់​ជាក់​ជា​មិនខាន​។

ជាក់ស្តែង​ ក្នុង​ករណី​មួយ​នេះ​ ដែលបង​ប្រុស​ម្នាក់​​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Long Hort​ បានសម្តែងនូវ​អារម្មណ៍​ភ័យ​ខ្លាច​ និង​ព្រួយ​បារម្ភ​ជាខ្លាំង​ ខណៈ​ដែល​ពេល​កំពុង​បេីកឡាន​ដឹកប្រពន្ធនិងកូន​នៅតាមផ្លូវ​នោះ ក៏ស្រាប់តែ​មានអ្នក​គប់​កញ្ចក់​ឡាន​របស់​គាត់​ តែ​សំណាង​ហើយ​ដែលមិនត្រូវ​ មិន​ដឹង​ថា​វាមានបំណងអីនោះទេ។

ក្នុង​នោះដែរ​ បងប្រុស​ម្ចាស់​គណនី​ខាង​លើ​នេះ​ ក៏បាន​មានការ​រៀប​រាប់​អំពី​ហេតុការណ៍​នេះ​ថា៖«ធ្លាប់តែឃើញគេផុស ឥឡូវជួបខ្លួនឯងហើយ ថ្ងៃ 10/12/2019 ម៉ោង១១យប់ មានគេគប់កញ្ចក់ឡានខ្ញុំនៅ ម្តុំគុត្តសត ប៉ោយប៉ែត វាគប់តំរង់មកតៃកុងឡានសំណាងហើយវាមិនត្រូវ បើត្រូវតើខ្ញុំនឹងប្រពន្ធកូនខ្ញុំដែលនៅក្នុងឡានទៅជាយ៉ាងណា?

សូមបងសម្ថកិច្ចនៅម្តុំគុត្តសតជួយវែចមុខជនបង្ករផង លើកនេះវាគប់ខ្ញុំខុស​ តែលើកក្រោយប្រហែរជាមានបងប្អូនធ្វើដំណើរឆ្លងកាត់ផ្លូវហ្នឹងជួបគ្រោះថ្នាក់ជាមិនខាន»។ ដូច​នេះ​ សូម​ប្រិយមិត្ត​មេត្តា​ជួយ​ស៊ែរបន្តអោយ​ដល់​អាជ្ញាធរ​ ក៏​ដូចគ្នា​ជា​សមត្ថកិច្ច​នៅ​តំបន់​នោះបានដឹងផង​ ដេីម្បី​មាន​ចំណាត់​ការ​ដល់ពួក​នេះ​ និង​ធានា​អោយ​បា​ន​នូវ​សុខ​សុវត្ថិ​ភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។
ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *