ទឹកចិត្តអ្នកគាំទ្រខ្មែរ!! បុរសម្នាក់គូររូបកីឡាករ កែវ សុខផេង ដើម្បីលើកទឹកចិត្តគាត់ និងបានភ្ចាប់សារដ៏សែនមានអត្ថន័យថា …
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្មានថ្ងៃមុននេះ គឺការប្រកួតបាល់ទាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U22 ប្រទេសកម្ពុជាបានជួបជាមួយប្រទេសវៀតណាម ក្នុងកីឡដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីន ដែលលទ្ធផលនោះ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល៤ទល់នឹង០។
ក្រោយពីបញ្ចប់ការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិវៀតណាមរួចមក ក៏ស្រាប់តែលេចឮព័ត៌មានថា កីឡាករបាល់ទាត់ កែវ សុខផេង ក្នុងតួនាទីជាខ្សែប្រយុទ្ធដ៏ឆ្នេីមរបស់ក្រុមជម្រើសជាតិកម្ពុជា បែរជាមានពូជពង្សសាវតាជាកូនបង្កើតរបស់ជនជាតិវៀតណាមទៅវិញ ដែលធ្លាប់បានរស់នៅ និងសិក្សារនៅប្រទេសវៀតណាម។
ជុំវិញព័ត៌មានខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍លោក កែវ សុខផេង ជាខ្លាំង តែត្រូវបានមហាជនខ្មែរជាច្រើន បាននាំគ្នាលើកទឹកចិត្តដល់កីឡាកររូបនេះ ទេីបធ្វេីឲ្យរូបគាត់មានស្នាមញញឹមឡើងវិញ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជាបានជួបប្រកួតជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដេីម្បីដណ្ដើមយកលេខបី (មេដាយសំរឹទ្ធ) ។
ក្រោយពីមានការប្រកួតយ៉ាងស្វិតស្វាញ U22 រវាងក្រុមជម្រើសកម្ពុជា ប៉ះជាមួយ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អស់រយៈពេល៩០នាទីរួចមក ចំពោះលទ្ធផលនោះគឺ២ស្មើ។ ជាមួយគ្នានេះដែរ ចំពោះការសម្រេចកាត់សេចក្តីនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់អាយុក្រោម២២ឆ្នាំ រវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា
គឺតាមរយៈការទាត់បាល់ប៉េណាល់ទី១១ម៉ែត្រ ដែលក្នុងនោះមីយ៉ាន់ម៉ាទទួលបាន៥គ្រាប់ ខណៈដែលកម្ពុជាទទួលបានត្រឹមតែ៤គ្រាប់ ដោយកីឡាករ កែវ សុខផេង ទាត់ប៉ះបង្គោលទី ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ តែទោះជាយ៉ាងនេះក្តី នេះគ្រាន់តែជាកីឡាតែប៉ុណ្ណោះ ហេីយប្រជាពលរដ្ឋខ្មែរ ក៏នៅតែបន្តការគាំទ្រចំពោះគោព្រៃកម្ពុជាជាបន្ត។
ជាមួយគ្នានេះដែរ ប្អូនប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ma Tour Tour ដោយសារតែមានចិត្តស្រលាញ់ និងគាំទ្រចំពោះកីឡាករ កែវ សុខផេង ក៏បានគូររូបដោយផ្ទាល់ដៃ និងបានមានជាពាក្យពេចន៍រៀបរាប់ថា«ខ្ញុំមិនខ្វល់ថាគាត់មកពីណា ឬជានរណា តែខ្ញុំស្រលាញ់និងគាំទ្រគាត់ ព្រោះគាត់បានសាងកេរ្តិ៍ឈ្មោះឲ្យកម្ពុជា ធ្វើការប្រកួតដើម្បីកម្ពុជា មានបេះដូងជាខ្មែរ នរណាក៏ដោយឲ្យតែបានសាងប្រយោជន៍ដើម្បីបុព្វហេតុ ជាតិមាតុភូមិ ដើម្បីប្រជាជនខ្មែរ ខ្ញុំស្រលាញ់និងគាំទ្រ ហើយគឺជាវិរៈបុរសក្នុងបេះដូងខ្ញុំ idol កែវ សុខផេង»។
ប្រភព៖ khosja