ត្រឹមតែ៧ ថ្ងៃប៉ុណ្ណោះ! ឃើញ​ជា​ដាច់​របស់​ជនជាតិ​រុស្ស៊ី​រូបមន្ត​ព្យាបាល​ជំងឺ​រលាក​ក្រពះ ពោះវៀន

តាម​គេហទំព័រ​សុខភាព​របស់​មន្ទីរពេទ្យ​លំដា​ប់​ផ្កាយ ៥ វៀតណាម VINMEC INTERNATIONAL HOSPITAL បាន​ចុះផ្សាយ​អំពី​រូបមន្ត​ឱសថ​បុរាណ​សម្រាប់​ព្យាបាល​ជំងឺ​រលាក ដំបៅ​ក្រពះ ពោះវៀន អាច​ជាសះស្បើយ​ក្នុង​១​សប្តាហ៍ ចំណែក​ការ​រាក​រូស ឬ​រលាក​ខ្នែងពោះវៀន ត្រឹមតែ ៥​ម៉ោង ប៉ុណ្ណោះ គឺ​ជាសះស្បើយ​បាន ។​

​តាំងពី​ខែ ធ្នូ ឆ្នាំ ១៩៩៩ ទស្សនា​វ​ដ្តី​មួយ​របស់​រុស្ស៊ី The Forgotten Hippocrate and treatment plants បាន​ចុះផ្សាយ​អត្ថបទ របស់​គ្រូពេទ្យ​បុរាណ​ឈ្មោះ GI Glubokog ជា​អ្នកស្រាវជ្រាវ ក្នុងនោះ​មាន​រូបមន្ត​ឱសថ​ព្យាបាល​ជំងឺ​រលាក​ក្រពះ វិធីសាស្ត្រ​ព្យាបាល​ជំងឺ រាគ​មួល រាគ​អាសន្នរោគ រលាក​ខ្នែងពោះវៀន ដែល​ត្រូវបាន​ស្រាវជ្រាវ​ពិសោធន៍​សាកល្បង និង​ទទួលបាន​វិញ្ញាបនប័ត្រ​កម្មសិទ្ធិ​បញ្ញា ។​​

​គ្រូពេទ្យ​បុរាណ​រូបនេះ​បាន​ប្រើ​វត្ថុធាតុដើម​តែមួយគត់ គឺ​សំបក​ផ្លែ​ទទឹម​ដែល​ហាល​ស្ងួត ដើម្បី​ព្យាបាល​ជំងឺ​រលាក​ក្រពះ និង ពោះវៀន​ដោយសារ​មេរោគ ។ រូបមន្ត​របស់​គាត់​គឺ ៖ វត្ថុធាតុដើម ១០-១២​ក្រាម សំបក​ទទឹម​ស្ងួត និង​ទឹក​ពុះ ២០០ ml ។​

​របៀប​អនុវត្ត ៖

​ជំហាន​ទី​១ ៖ យក​សំបក​ទទឹម​ស្ងួត​ដាក់ចូល​ក្នុង​កែវ​ទឹ​កពុះក្តៅ
​ជំហាន​ទី ២ ៖ បិទ​គម្រប​ឲ្យ​ជិត​
​ជំហាន​ទី ៣ ៖ ទុក​រយៈពេល​ពី ២៥-៣០​នាទី ។

​ដូច្នេះ​អ្នក​បង្កើត​បាន​រូបមន្ត​ឱសថ​ជាស្រេច ។​

​អ្នក​គ្រាន់តែ​យក​គ្រាប់​វា​ចេញ រួច​ហាល​សំបក​ទទឹម​ឲ្យ​ស្ងួត របៀប​ប្រើ ៖

-​ព្យាបាល​ជំងឺ​មួល រាគ​រូស គ្រុន​ពោះវៀន អាសន្ន​រោគ រលាក​ខ្នែងពោះវៀន​ភ្លាមៗ ៖ យក​ទឹក​ថ្នាំ​ដែល​បាន​រៀបចំ​ខាងលើ ផឹក​វា​ពាក់កណ្តាល “១០០ ml” ។ ១០​នាទី​ក្រោយ ប្រសិនបើ រោគសញ្ញា​នៃ​ជំងឺ​មាន​ការថយចុះ បញ្ជាក់ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព នោះ​អ្នក​ពុំ​ចាំបាច់​ផឹក​វា​ទៀត​ទេ ។ ប្រសិនបើ​វា​ពុំ​ទាន់​ថមថយ​ចុះ ៣​ម៉ោង​ក្រោយ អ្នក​ផឹក​កន្លះ​កែវ​ដែល​នៅសល់ ។ អ្នកនឹង​ទទួលបាន​លទ្ធផល​បន្ទាប់​ពី​ផឹកទឹក​ថ្នាំ​នេះ ៥​ម៉ោង ។​

-​របៀប​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​រលាក ដំបៅ​ក្រពះ ដំបៅ​ពោះវៀនតូច និង​រលាក​ពោះវៀនធំ ៖

​អ្នក​យក​ចំណែក​ឱសថ​ដែល​បាន​រៀបចំ​ដូច​ពោល​ខាងលើ ១០០ ml ចែកជា ៤​ចំណែក​ស្មើៗ​គ្នា គឺ ២៥ ml/១​ចំណែក ផឹក​លើកដំបូង​នៅ​ពេល​ព្រឹក​ព្រលឹម​ពុំ​ទាន់​បរិភោគ​អ្វី បន្ទាប់​មក​ផឹក​នៅ​ពេល​ថ្ងៃត្រង់​មុន​ពេលបាយ ពេល​ល្ងាច​មុន​ពេលបាយ និង​យប់​មុន​ពេល​ដេក ។​

​សំបក​ទទឹម​ដែល​ហាល​ស្ងួត អ្នក​ផឹកទឹក​ថ្នាំ​នេះ​តាមរបៀប​ខាងលើ​ក្នុង​រយៈពេល​៧​ថ្ងៃ នោះ​ជំងឺ​រលាក ដំបៅ​ក្រពះ ពោះវៀន​តូច និង​ពោះវៀនធំ​នឹង​ជាសះស្បើយ​ទាំងស្រុង ។ ប៉ុន្តែ​ខ្លាចក្រែង​វា​លាប់​មកវិញ​អ្នក​អាច​បន្ត​ផឹក​តាមរបៀប​ខាងលើ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា ត្រូវ​ប្រើប្រាស់​វា ១​សប្តាហ៍ ឈប់ ១​សប្តាហ៍ ។​

​គប្បី​ចងចាំ​ថា ដើម្បី​ឲ្យ​រូបមន្ត​ខាងលើ គួរ​ជ្រើសរើស​ផ្លែ​ទទឹម​ដែល​ដាំ​ដោយ​ធម្មជាតិ គ្មាន​ជាតិគីមី ដោយ​បេះយក​គ្រាប់​ចេញ រួច​ហាល​ឲ្យ​ស្ងួត​ដើម្បី​ធ្វើ​ជា​ឱសថ ។​

​តាមពិតទៅ បុព្វការី​ជន​ខ្មែរ​យើង ក៏បាន​ផ្តល់​ដំបូន្មាន​បែបនេះ​ក្នុង​ការព្យាបាល​ជំងឺ​ខាងលើ ទាស់​ត្រង់​ថា​យើង​ពុំ​មាន​អ្នក​ធ្វើ​ការសិក្សា​ស្រាវជ្រាវ ដូច​ដែល​គ្រូ​បុរាណ​រុស្ស៊ី បានធ្វើ ។​​វា​ជា​ការសោកស្តាយ​មួយ​ដែរ ដែល​ពេល​នេះ​រូបមន្ត​ឱសថ​ខាងលើ​បាន​ក្លាយ​ជា​កម្ម​សិទ្ធ​បញ្ញា​របស់​គ្រូពេទ្យ​បុរាណ​រុស្ស៊ី GI Glubokog បាត់ទៅហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *