អបអរសាទរតារាខ្មែរជាលើកដំបូង!! ស៊ីន យូប៊ីន បានជាប់ឈ្មោះជា«តារាមានសម្រស់ស្អាតបំផុត ប្រចាំអាស៊ីឆ្នាំ២០១៩» ក្នុងចំណាត់ថ្នាក់លេខ….
ភ្នំពេញ៖ កញ្ញាស៊ីន យូប៊ីន បច្ចុប្បន្ននេះហាក់ដូចជាមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ស្របពេលដែលរូបសម្រស់ក៏ដូចជាសមត្ថភាពរបស់នាង ត្រូវបានទាក់ទាញខ្លាំងដល់អ្នកបណ្តាផលិតករជាច្រើនមិនថានៅក្នុង និងក្រៅប្រទេស ជាពិសេសនៅឯប្រទេសថៃតែម្តង។
តែអ្វីដែលកាន់តែពិសេសនោះគឺ កាលពីពេលថ្មីៗស្រាប់តែលេចឡើងនូវមុខមាត់ តារាស្រីខ្មែររូបនេះនៅក្នុងតារាង តារាស្រីមានសម្រស់ស្អាតបំផុតប្រចាំអាស៊ីឆ្នាំ២០១៩ ក្នុងចំណោម១០០នាក់ «Most Beautiful Southeast Asian women » ដោយនាងបានជាប់នៅក្នុងចំណាត់ថ្នាក់ លេខ៦៤ ស្របពេលដែលអ្នកគាំទ្រជាច្រើនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នេះក៏ជាលើកទី១ហើយដែលបានឃើញតារាខ្មែរ ជាប់នៅក្នុងតារាងឈ្មោះតារាមានសម្រស់ស្អាតក្នុងចំណោម១០០នាក់បែបនេះ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ ពិតជាមានសម្រស់ស្អាតបែបស្រទន់ ពិតជាសាកសមជាមួយនឹងការជាប់ក្នុងតារាងតារាស្រីស្អាតបែបនេះ។
ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើប និងរីករាយនៅក្នុងចិត្តជំនួសនាងដែលមិននឹកស្មានថា តារាស្រីរូបនេះបានជាប់នៅក្នុងនេះ ខណៈពេលដែលជារៀងរាល់ឆ្នាំមិនសូវជាឃើញតារាខ្មែររូបណាបានចូលទៅក្នុងនេះនោះទេ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន ជាប់ឈ្មោះជា«តារាស្រីមានសម្រស់ស្អាតបំផុតប្រចាំអាស៊ីឆ្នាំ២០១៩»