សូមចូលរួមរំលែកទុក្ខផង!!! សមាជិកដ៍ល្អម្នាក់ ដែរតែងតែធ្វើបុណ្យ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែ…
បញ្ហាដែលបង្កអោយមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃនោះ គឺករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានមនុស្សស្លាប់ តិចបំផុត គឺ៦ ទៅ៧ នាក់ក្នុងមួយថ្ងៃ ហេីយមូលហេតុដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពី អ្នកបេីកបរមិនគោរពច្បាប់ ចរាចរណ៍ បើកបរក្នុងល្បៀនលឿន បើកបរក្នងស្ថានភាពស្រវឹង
បើកបរព្រហើន មិនចេះអធ្យាស្រ័យគ្នា ចង់ឈ្នះចង់ចាញ់ ជាពិសេសគឺរថយន្តធន់ធំ ដែលដាក់អីវ៉ាន់លើសទំងន់ ដែលជាហេតុបង្កអោយដាច់ហ្វាំង បុកគេឯងស្លាប់ជារឿយៗ។ ដូច្នេះជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មិនថាវាសនា ជីវិតរស់នៅ និងអាយុកាល គឺមិនដូចគ្នានោះទេ អញ្ចឹងយេីងគម្បីធ្វើអំពីល្អអោយបានច្រេីន។
យ៉ាងណាមិញ យុវជនរូបនេះបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យមិត្តភ័ក្ដិ បងប្អូន សាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយបានមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការស្លាប់ទាំងនៅវ័យក្មេងបែបនេះ ពិតជានឹកស្មានមិនដល់ទាល់តែសោះ។ បេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ MCR “Motorbike Cambodia Rider ដែលត្រូវជាមិត្តភ័ក្តិសពជនរងគ្រោះ បានមានការរៀបរាប់ឲ្យដឹងថា៖
«MCR BTB ត្រូវបាត់បង់សមាជិកដ៏ល្អម្នាក់ ដែរតែងតែធ្វើបុណ្យជាមួយពួកយើង ចូលចិត្តរាប់អានមិត្តមិនថាទៅដល់ទីកន្លែងណាក៏ដោយ គាត់នៅតែញញឹមជានិច្ចអោយតែក្រុមមានកម្មវិធីអ្វីក៏គាត់មកចូលរួម មិនដែលខាននោៈឡើយ គាត់តស៊ូមកអោយដល់មិនថាយប់រឺថ្ងៃគាត់តែងតែមកចូលរួមមិនដែរខាននោះឡើង តែឥឡូវគឺលែងមានគាត់ទៀតហើយ គាត់ទៅបានសុខហើយ សូមអោយវិញ្ញាណក្ខន្ទ ទៅអោយបានសុខណាប្រូ វី MCR នៅតែចង់ចាំអ្នកនិងទង្វើល្អដែរមានជាមួយគ្នាជារៀងរហូត»។
ប្រភព៖ khosja