អបអរសាទរកូនខ្មែរ!! កីឡាការិនីកម្ពុជា ខាន់ ចេសា ឈ្នះ វៀតណាម ១០០ – 0 ហើយពេលនេះបានឈ្នះមេដាយមាសហើយ….(មានវីដេអូ)
(ម៉ានីល)៖ កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅទីក្រុង Clark ហ្វីលីពីន៕
កីឡាការិនីវៀតណាម Duong Thi Thanh Minh និងកីឡាការិនីសិង្ហបុរី The May Yong ដែលចាញ់កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ១០០-០ រៀងៗខ្លួន នៅវគ្គ១/៤ និងវគ្គ១/២ផ្តាច់ព្រ័ត្រ សុទ្ធតែទទួលបានមេដាយសំរឹទ្ធស្ទួន៕នេះជាការទទួលបានមេដាយមាសទី៤របស់កម្ពុជាក្នុងស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។