កុំភ្លេចទៅចូលរួមទាំងអស់គ្នាផង និងមានការពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យារបស់ខ្មែរ ពិតៗ ដោយអាចចូលរួមដោយសេរី នៅថ្ងៃ…
យោងតាមសេចក្តីប្រកាសចេញហ្វេសបុកផេចផ្លូវការរបស់ ក្រសួងអប់រំយុវជន និង កីឡា បានឲ្យដឹងថា៖“សេចក្ដីជូនដំណឹងស្ដីពីការរៀបចំ “ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា” ដែលនឹងប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០១៩ #Technology #សជណ”។
គួរបញ្ជាក់ថា ពិធីពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា និងបើកអោយចូលទស្សនាដោយសេរី និងដោយឥតគិតថ្លៃ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥:៣០ នាទីល្ងាច ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅមូលដ្ឋានអាកាសពោធ៍ចិនតុង រាជធានីភ្នំពេញ ដើម្បីជាការបង្ហាញឲ្យឃើញនៅការគាំទ្រ និងការចូលរួមចំណែកជំរុញ លើកកម្ពស់អភិវឌ្ឃវិស័យអាកាសចរណ៍ និងបច្ចេកវិទ្យា នៅកម្ពុជា៕