មិនដែលដឹងសោះ!!! ផ្កាស្នោ អាចការពារជំងឺមហារីក ជំនួយភ្នែក បណ្ដេញសារធាតុពុល ទល់លាមក ជួយឆ្អឹង សម្រកខ្លាញ់
ផ្កាស្នោរុក្ខជាតិដែលដុះតាមវាលស្រែ ឬតាមបឹងធម្មជាតិដែលធម្មតាចេញផ្កាពីខែកក្កដា ដល់ខែតុលា។ តែបច្ចុប្បន្ន គេសង្កេតឃើញមានលក់នៅទីផ្សាធំៗស្ទើរតែគ្រប់ពេលគ្រាន់តែតិច ឬច្រើនតាមរដូវ។
ខ្មែរយើងនិយមយកមកបរិភោគជាបន្លែ អន្លក់ ជ្រក់ជាដើមដែលតាមពិតគេអាចយកមកធ្វើមុខម្ហូបបានជាច្រើនយ៉ាង ដូចជាចៀនពងទា ,បំពងម្សៅ, ស្លម្ជូរ ញ៉ាំ និងធ្វើនំផ្កាស្នោដ៏ឈ្ងុយឆ្ងាញ់ ( គឺជានំបុរាណ ដែលមិនសូវមានអ្នកស្គាល់ )។
ផ្កាស្នោ ជាបន្លែធម្មជាតិគ្មានសារធាតុគីមីមានប្រយោជន៍ដល់សុខភាពយ៉ាងខ្លាំងដោយហេតុថា ផ្កាស្នោ បរិបូណ៌ទៅដោយ វិតាមីន A B1 B2 B3 និង C កាបូនអីដ្រាត ប្រូតេអ៊ីន ជាតិសសៃ កាល់ស្យូម ដែក ផូស្វ័រ។ល។
ការបរិភោគផ្កាស្នោ អាចការពារជំងឺមហារីក , ជំនួយភ្នែក , បណ្ដេញសារធាតុពុល ទល់លាមក ជួយឆ្អឹង សម្រកខ្លាញ់ ។ ប្រភព៖ ហ្វេសបុក