ស៊ែរម្នាក់មួយផង!!! បំបាត់កើតរើម ដោយគ្រាន់តែប្រើសំបកពងមាន់
ការពិតណាស់ រើម គឺជាជំងឺស្បែកមួយប្រភេទតែវាអាចបង្ករអោយមានគ្រោះថ្នាក់បានប្រសិនបើអ្នកមិនព្យាបាលវាទាន់ពេលវេលា។ ជំងឺរើមភាគច្រើកើតលើអ្នកណាដែលធ្លាប់មានជំងឺអុតស្វាយពីមុនមក
ព្រោះថាក្រោយពីអុតស្វាយជាសះស្បើយវាបានបន្សល់ទុកមេរោគនៃជំងឺរើមនៅក្រោមស្បែករបស់យើង ហើយមេរោគនោះវានឹងនៅរាប់ឆ្នាំរហូតពេលដែលប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយដោយសារតែ អាយុច្រើន ធ្វើការធ្ងន់ សំរាកមិនគ្រប់គ្រាន់ ជំងឺអេដស៍ ឬមហារីក វានឹងបង្ករជាជំងឺរើមនៅផ្នែកណាមួយលើស្បែករបស់អ្នក។
ជំងឺរើមក្នុង ១ ទៅ ៣ថ្ងៃដំបូងអ្នកជំងឺនឹងមានអារម្មណ៍រមាស់ ក្ដៅក្រហាយ នៅបរិវេណដែលវាកើត អ្នកខ្លះអាចគ្រុនទៀតផង។បន្ទាប់ពីនោះអ្នកនឹងឃើញមានពងនៅលើស្បែក ។ជំងឺរើមអាចនឹងបាត់ទៅវិញក្នុងរយៈពេល យូរ ឬឆាប់ទៅតាមសុខភាព និងវ័យអ្នកដែលកើតជំងឺនេះ វាអាចនឹងយូរដល់ច្រើនខែប្រសិនបើសុខភាពអ្នកខ្សោយខ្លាំង។តែអ្នកអាចព្យាបាលវាបានដោយងាយស្រួលដោយប្រើសំបកពងមាន់។
វិធីព្យាបាលរើមដោយប្រើពងមាន់៖ យកសំបកពងមាន់ ១០ ពងមកលាងទឹកអោយស្អាត និងយកទៅស្ងោរអោយពុះ(ដើម្បីអោយងាប់មេរោគ)បុកអោយម៉ដ យកលាយជាមួយទឹក ២៥០ មល(១កែវ)ទុកអោយរង យកតែទឹកថ្លាៗ (កាកបោះចោល)។ ផឹក ១ថ្ងៃ ១កែវ រយៈពេល៣ថ្ងៃនឹងឃើញរើមចាប់ផ្ដើមបាត់បន្តិចម្ដងៗ ហើយនឹងមិនកើតមកទៀតទេ៕
ប្រភព៖ khmernews