សូមជួយស៊ែលើកទឹកចិត្តគាត់ផង!!! ហុង ភារិន ត្រៀមខ្លួនប្រកួតការចងចាំលំដាប់ពិភពហើយ…

និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» នោះ នឹងចូលរួមប្រកួត​នៅក្នុង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​។


ចំពោះ​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ នឹងរៀបឡេីង​នៅក្នុង​ក្រុង​ អ៊ូហាន​ ប្រទេស​ចិន​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​មកពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ កម្មវិធី​ប្រកួត​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥​ ខែ​ធ្នូ​ ដល់​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ខាងមុខ​នេះ​ ដែលមាន​រយៈពេល​៣ថ្ងៃ​។

ជាមួយ​គ្នានេះ​ដែរ​ លោក​ ហុង​ ភារិន«អច្ឆរិយកម្ពុជា»​ ក៏បានមាន​ការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយមានការរៀបរាប់ទាំងស្រុងថា៖«បេក្ខជនទាំងអស់ត្រូវឆ្លងកាត់​ ១០​វិញ្ញាសារ ដែលសុទ្ធតែជាភាសាអង់គ្លេសទាំងអស់ លេីកលែងតែ​ចាំសន្លឹកបៀរ​ ចាំតួលេខ​ និងចាំលេខកូដកុំព្យូទ័រ។ ការប្រកួតមានរយៈពេល៣ថ្ងៃ។

ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាននិស្សិត​កម្ពុជា​នៅ​ក្រុង​អ៊ូហាន​ ប្រទេស​ចិន​​ជាច្រើន​ បានរងចាំទទួល​ស្វាគមន៍​ ក៏ដូចជា​​​ចូលរួម​លើក​ទឹកចិត្ត​ប្អូនប្រុស ​ហុង​ភារិន​ អោយមាន​កំលាំង​ចិត្ត​ក្នុង​ការ​ដណ្ដើម​យក​ជ័យ​ជម្នះ​ជូន​ដល់​ប្រទេសជាតិ​ផងដែរ​។ សូមជូនពរអោយប្អូនប្រុស​ ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *